Cristiano Ronaldo បានប្រាប់ទៅកាន់មិត្តចាស់ៗនៅក្លឹប Real Madrid ថាខ្លួនមានភាពស្តាយក្រោយ ជុំវិញការសម្រេចចិត្តចាកចេញមកចូលរួមនៅក្លឹប Juventus នារដូវក្តៅឆ្នាំ ២០១៨ កន្លងទៅ។ នេះបើតាមសារព័ត៌មាន ABC របស់អេស្ប៉ាញបានចុះផ្សាយ។
ភាពសោកសង្រេងបំផុតសម្រាប់ CR7 គឺការដែលមិនបានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៨ និង ២០១៩ ហើយគិតថាប្រសិនលោកបន្តឈរជើងនៅ Real Madrid នោះពានទាំងពីរឆ្នាំប្រាកដជាមានសង្ឃឹមក្លាយជារបស់ខ្លួន។
គួររំឭកថា Juventus បានចាយលុយ ១១២ លានអឺរ៉ូចុះហត្ថលេខាយកកីឡាករវ័យ ៣៤ ឆ្នាំចេញពីក្លឹប Real Madrid ដែលសាមីខ្លួននិយាយនៅពេលដំបូងនោះ ព្រោះចង់ផ្លាស់មកស្វែងរកការប្រកួតប្រជែងថ្មី ប៉ុន្តែតាមរយៈលទ្ធផលពីរឆ្នាំបានឆ្លងមកកាត់មកនេះ គឺហាក់មិនទទួលផ្លែផ្កាជាដុំកំភួនអ្វីទាល់តែសោះ។
នារដូវកាល ២០១៨/១៩ កន្លងទៅ Ronaldo សម្រេចគ្រាប់បាល់សរុបបាន ២៨ គ្រាប់និង Assist ១០ លើក នៅ ៤៣ ប្រកួត ស្របពេលរដូវកាលថ្មីមានការចុះថមថយជាងមុន ហើយចំណាត់ថ្នាក់របស់សេះបង្កង់បច្ចុប្បន្នក៏ធ្លាក់ចុះមកលេខ ២ ថែមទៀត៕ ប្រភព៖ FoxSportAsia