គ្រាន់​តែ​លឺ​ឈ្មោះ​អាជ្ញាកណ្ដាល​នៅ Clasico ក្លឹប Real Madrid ចង់​ខូច​ចិត្ត​ទុក​មុន

ការ​ប្រកួត​រវាង​ក្លឹប​យក្ស Barcelona និង Real Madrid ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​កីឡដ្ឋាន Camp Nou នឹង​ធ្វើ​ឡើង​ដូច​កាល​បរិច្ឆេទ​សម្រេច​គឺ​ប៉ះ​ថ្ងៃ​ទី ១៨ ធ្នូ​ខាង​មុខ​នេះ។ តាម​រយៈ​ការ​ប្រកាស​ឈ្មោះ​អាជ្ញាកណ្តាល​ដែល​ចាត់តាំង​ក្នុង​ការ​ប្រកួត គឺ​ល្មម​នឹង​ធ្វើ​ឲ្យ​ក្លឹប​ស្តេច​ស​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។

នោះ​គឺ​លោក Alejandro Jose Hernandez Hernandez ដោយ​បុរស​វ័យ ៣៧ ឆ្នាំ​រូប​នេះ កាល​ពី​អតីតកាល​ធ្លាប់​បង្ក​ភាព​ចងចាំ​ឈឺចាប់​ឥត​ភ្លេច សម្រាប់​សំណាក់​ក្រុម​ស្តេច​ស​ Madrid ពោល​គឺ​ក្លឹប​ទំនង​គិត​ថា​ការ​កាត់សេចក្តី​មាន​ភាព​លំអៀង។

កន្លង​ទៅ​ Hernandez Hernandez ធ្លាប់​កាត់​សេចក្តី​មិន​ផ្តល់​បាល់​បញ្ចូល​ទី​របស់ Gareth Bale ធ្លាប់​លើក​កាត​បណ្តេញ​ចោល Sergio Ramos និង​ធ្លាប់​បដិសេធ​មិន​ផ្តល់​បាល់​ពិន័យ​បាល់ ១១ ម៉ែត្រ​ឲ្យ​ទៅ Cristiano Ronaldo ជា​ដើម៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT