Valverde ឆ្លើយតប​មូលហេតុ​មិន​ដាក់ Messi ឲ្យ​ចូល​លេង​ UCL ជុំ​ទី ៦

Inter Milan នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​អេស្ប៉ាញ Barcelona នា​ព្រឹក​ស្អែក​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ដែល​វា​ជំនួប​ជុំ​ទី ៦ នៅ​វគ្គ​ជម្រុះ​តាម​ពូល UEFA Champions League។

សម្រាប់ Barcelona ដែល​ឈ្នះ​ដាច់ ១១ ពិន្ទុ​គឺ​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់ ទោះ​ត្រូវ​ចាញ់​ឬ​ស្មើ​ក៏​ក្រុម​នៅ​តែ​បន្ត​ឡើង ស្រប​ពេល Inter ត្រូវ​ស្វែងរក​ជ័យជម្នះ​ជា​ចាំ​បាច់ ដើម្បី​ប្រជែង​កម្រិត​ពិន្ទុ Dortmund ឡើង​ទៅ​វគ្គ​បន្ទាប់។

តាម​រយៈ​ការ​បន្ធូរបន្ថយ​នេះ លោក Ernesto Valverde ជា​អ្នកចាត់ការ​បាន​និយាយ​ថា៖ “Messi គឺ​អាច​សម្រាក​បាន​តែ​ក្នុង​ការ​ប្រកួត​មួយ​នេះ​ទេ ព្រោះ​យើង​ក៏​សេសសល់​ប្រកួត​សំខាន់​បន្ទាប់​ខាង​មុខ​ផង​ដែរ បែប​នេះ​ទើប​ខ្ញុំ​គិត​ថា​ពេល​នេះ​សក្តិសម​បំផុត​សម្រាប់​គាត់​សម្រាក ហើយ​ណា​មួយ​ឆ្នាំ​ទៅ​យើង​ក៏​ធ្វើ​បាន​ល្អ​ដែរ ត្បិត​អត់ Messi ក៏​ដោយ”។

លោក​បន្ត៖ “ការ​សម្រេច​ចិត្ត​គឺ​សម្រេច​ឡើង​ដោយ​ក្រុម​អ្នក​ចាត់ការ ព្រោះ​គិត​ថា​វា​ជា​ភាព​សំខាន់​មួយ​សម្រាប់​ក្រុម​ទាំង​មូល ណា​មួយ​យើង​ទើប​ឆ្លង​កាត់​ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​សោរ៍​ដែរ​នោះ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT