ស្របពេលដែល Ajax ត្រូវជួប Valencia ទៅមើលតោខៀវ Chelsea ក៏ណាត់ប៉ះ Lille នៅប្រកួតជុំចុងក្រោយនៃពានរង្វាន់ UEFA Champions League រាត្រីនេះ។
Ajax មាន ១០ ពិន្ទុ (គ្រាប់បាល់ចំណេញ ៧ គ្រាប់), Valencia មាន ៨ ពិន្ទុ (គ្រាប់បាល់ចំណេញ ១ គ្រាប់) និង Chelsea មាន ៨ ពិន្ទុ (គ្រាប់បាល់ចំណេញ ១ គ្រាប់)។
ទាំងបីក្រុមក្រុមដ៏មុតស្រួចនេះ មានមួយត្រូវហាលអាវ និងពីរឆ្ពោះទៅកៅអីវគ្គ ១៦ ក្រុមចុងក្រោយ។ នៅករណីដែល Ajax បានយកឈ្នះទៅលើ Valencia ហើយ Chelsea បានត្រឹមស្មើឬឈ្នះលើ Lille នោះ Ajax&Chelsea នឹងត្រូវឡើង។
ផ្ទុយទៅវិញនៅករណីដែល Ajax ស្មើទល់ Valencia ហើយ Chelsea ស្មើ Lille នោះគេនឹងមើលគ្រាប់បាល់ចំណេញរវាង Valencia&Chelsea ដែលមាន ៩ ពិន្ទុស្មើ ដើម្បីកាត់យកមួយឆ្លងទៅវគ្គបន្ទាប់។ (ករណីនេះបើ Chelsea ឈ្នះ ឡើងស្វ័យប្រវត្តិ)
មួយករណីផ្សេងទៀតប្រសិន Ajax ចាញ់ Valencia ហើយ Chelsea យកឈ្នះ Lille នោះក្រុមខ្លាំងរបស់ហូឡង់ដែលមាន ១០ ពិន្ទុនាំមុខ នឹងត្រូវជាអ្នកហាលអាវវិញ ព្រោះក្រុមទាំងពីរផ្សេងទៀតមាន ១១ ពិន្ទុយកឈ្នះមួយពិន្ទុទៅលើ Ajax ដែលបរាជ័យ។ (ក្នុងករណីនេះបើ Chelsea ស្មើឬចាញ់ នោះ Ajax នឹងជាអ្នកឡើង)