Rakitic ​៖ គ្មាន​កន្លែង​ណា​ល្អ​សម្រាប់​ខ្ញុំ​ដូច Barcelona ​ទេ​

Rakitic ​បាន​និយាយ​ថា​គ្មាន​ក្លឹប​ណា​សក្ដិសម​សម្រាប់​ខ្លួន​គេ ជាង​ក្រុម FC Barcelona ​ទៀត​ទេ ដូច្នេះ​ហើយ​ទើប​មិន​ចង់​ចាកចេញ​ទៅ​ណា​ឡើយ។

​ខ្សែ​បម្រើ​ក្រូអាត​ខាង​លើ​មិន​សប្បាយ​ចិត្ត​ទេ ​កាល​ពី​ដើម​រដូវ​កាល​នេះ ដោយសារ​តែ​ខ្លួន​អង្គុយ​កៅអី​បម្រុង​ជាប់​រហូត ​មិន​មាន​ឱកាស​បាន​ចូល​លេង។ រឿង​អត់​បាន​លេង​នេះ ​Ratikic ​ធ្លាប់​ព្រមាន​ពី​ការ​ចាកចេញ​នៅ​ខែ​មករា​នេះ​ទៀត​ផង។ យ៉ាងណាមិញ ​មួយ​រយៈ​ចុង​ក្រោយ ​ទទួល​បាន​នាទី​លេង​វិញ ទើប​រូបគេ​បាន​បោះ​បង់​ចិត្ត​ចង់​ចាកចេញ​ពី​ក្លឹប​នេះ​ចោល​វិញ ​ដោយ​បញ្ជាក់​ថា​មាន​តែ Barcelona ​នេះ​ហើយ ជា​ទ្រនំ​ល្អ​បំផុត​សម្រាប់​ខ្លួន។

កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​បន្ថែម​ដូច្នេះ​ថា​៖ “រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។ រឿង​ខ្លះ​កើត​ឡើង ធ្វើ​ឱ្យ​យើង​មិន​យល់​ទេ ​ប៉ុន្តែ​យើង​ត្រូវ​តែ​ទទួល​វា​ដដែល។ វា​បាន​កើត​មក​លើ​ខ្ញុំ។ គ្មាន​នរណា​ម្នាក់​ឱ្យ​គ្រប់​បែប​យ៉ាង​ទៅ​អ្នក​ទេ រហូត​ទាល់​តែ​អ្នក​ព្យាយាម​ដោយ​ខ្លួន​ឯង។ ខ្ញុំ​ស្រលាញ់​ក្លឹប​នេះ ​ហើយ​គ្មាន​ក្លឹប​ណា​ល្អ​ជាង​ក្លឹប​នេះ​ទៀត​ទេ សម្រាប់​ខ្ញុំ”៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT