ប៉ូលិសបានចាប់ខ្លួនអ្នកគាំទ្រ Manchester City ម្នាក់ ចំពោះការមើលងាយកីឡាករ Fred របស់ក្រុម Manchester United កាលពីប្រកួតថ្ងៃមុន។
អំឡុងការប្រកួតនោះ អ្នកគាំទ្រ Man City បានធ្វើកាយវិការស្វា ដាក់ទៅកីឡាកររបស់ក្រុម Man Utd ជាពិសេសលើ Fred កីឡាករប្រេស៊ីលតែម្ដង។ ការណ៍នេះ បានធ្វើឱ្យទូរទស្សន៍ចាប់ប្លង់បាន ហើយកីឡាករផ្ទាល់ក៏បាននិយាយរឿងនេះប្រាប់ទៅអាជ្ញាកណ្ដាលផងដែរ ដើម្បីត្រួតពិនិត្យនិងកុំឱ្យរឿងនេះកើតមានឡើងទៀត។
ក្រុម Man City បានបញ្ជាក់ថាពួកគេបានចាប់អ្នកគាំទ្រច្រើននាក់មកសួរនាំហើយ ខណៈដែលមានម្នាក់ដែលខាងទូរទស្សន៍ចាប់បាននោះអាចនឹងត្រូវជាប់ពិន័យមិនឱ្យមើលបាល់១ជីវិត៕ប្រភព៖ Dailymail