តំណែង Nishino ​នៅ​តែ​សុវត្ថិភាព ទោះ​ដឹក​នាំ​ក្រុម​ថៃ​ធ្លាក់​ក្នុង​ពូល​ក៏​ដោយ​

លោក Nishino ​បាន​ដឹក​នាំ​ក្រុម U22 ​ថៃ ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ប៉ុណ្ណោះ ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ។

លោក ​Pol Gen Somyot Poompunmuang ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ​បាន​បញ្ជាក់​ថា​បរាជ័យ​របស់​ក្រុម U22 ​នៅ​ស៊ីហ្គេម គឺ​មិន​ប៉ះ​ពាល់​ដល់​តំណែង​របស់​លោក Nishino ​ឡើយ។ លោក​នៅ​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំ ​ដើម្បី​បង្ហាត់​បង្ហាញ​ដល់​ក្រុម​កីឡាករ​ថៃ​ទៀត​ដដែល សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ។

ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​កុងត្រា​២​ឆ្នាំ​របស់​គ្រូ​បង្វឹក​ជប៉ុន​នឹង​នៅ​តែ​មាន ​ហើយ​គោលដៅ​របស់​ថៃ​គឺ​ការ​អភិវឌ្ឍ​ឈាន​ឡើង​មួយ​កម្រិត​ទៀត សម្រាប់​កម្មវិធី​ប្រកួត​ធំ​ៗ​នៅ​២​ឆ្នាំ​ខាង​មុខ។ លោក Nishino ​បច្ចុប្បន្ន​នេះ ​នឹង​ត្រូវ​ទៅ​កាន់​ក្រុម U23 ​ថៃ ​ដើម្បី​ត្រៀម​លេង​ AFC U23 Championship ​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្រាប់​នា​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT