តាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថាក្លឹប Juventus កំពុងនឹងរៀបចំសំណើដេញថ្លៃនាំយក Erling Haalnad យុវជនរបស់ក្លឹប Red Bull Salzburg មកចូលរួមនៅទឹកដីអ៊ីតាលី។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានបំបែកគ្រាប់បាល់ទី ២៨ របស់ខ្លួនរួចមកហើយនៅប្រកួតទី ២១ នារដូវកាល ២០១៩/២០។ ក្នុងនោះក៏មាន ៨ គ្រាប់ឈរនៅលេខ ២ ជាតំណែង Top Scorer ប្រចាំលីគ UEFA Champions League គិតត្រឹមជុំទី ៥ នេះផងដែរ។
ទន្ទឹមពេលដែលខ្សែប្រយុទ្ធជួរមុខសំខាន់ៗរបស់ក្លឹបក៏មានវ័យចំណាស់ ដូចជា Ronaldo ៣៤ ឆ្នាំ, Higuain ៣១ ឆ្នាំ និង Mandzukic ៣៣ ឆ្នាំ ក៏សមល្មមនឹងសេះបង្កង់ចាប់ចិត្តចង់យក Haaland ឲ្យបាន ត្បិតអី Man Utd ដែលជាក្លឹបយក្សនៅអង់គ្លេសលេចលឺថាចង់បានរូបគេដែរក៏ដោយ។
តាមតម្លៃពលកម្មផ្តល់ក្លឹបរបស់លោក Maurizio Sarri នឹងផ្តល់ប្រាក់ពលកម្មប្រមាណ ៣ លានអឺរ៉ូ/រដូវកាល សម្រាប់កីឡាករសញ្ជាតិន័រវែសរូបនេះ៕ ប្រភព៖ FoxSportAsia