Mourinho ចង់​ទាក់ទង​យក​អតីត​កូន​ក្រុម​ចាស់​កំពុង​លេង​នៅ​ចិន ឲ្យ​មក​ចុះចូល​នៅ Spurs

លោក Jose Mourinho កំពុង​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាប់​អារម្មណ៍​ចង់​ចរចា​នាំ​យក Marouane Fellaini ឲ្យ​មក​ចុះចូល​នៅ​ក្លឹប Spurs នា​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ។

Fellaini បុរស​សក់​សំពោង​ដែល​ជា​អតីត​កូន​ក្រុម​មាន​ភាព​ស្និទ្ធស្នាល​មួយ​រូប​របស់​ខ្លួន​កាល​ដឹកនាំ​នៅ Man Utd ​ត្រូវ​បាន​ចាកចេញ​ក្រោយ​ចាយ​ពេល ៥ ឆ្នាំ​កន្លះ ហើយ​ផ្លាស់​ទៅ Shadon Luneng នៅ CSL របស់​ប្រទេស​ចិន។ ចន្លោះ​ពេល​នេះ កីឡាករ​បែលហ្សិក​រក​បាន ១២ គ្រាប់​និង Assist ៥ លើក​នៅ​ប្រកួត​សរុប​ទាំង ៣២។

Fellaini ទំនង​ជា​បន្ត​មាន​គុណភាព​ល្អ​ដដែល​សម្រាប់​ការ​យល់​ឃើញ​របស់ Jose។ យ៉ាងណាមិញ​យើង​នឹង​រង់ចាំ​អុត​មើល​លទ្ធផល​ចរចា​ទាំង​អស់​គ្នា​ថា​នឹង​បែប​ណា ដោយ​គ្រាន់​ថា​ប្រសិន​អាច​ផ្លាស់​ចេញ​ពី​ចិន​មក​អង់គ្លេស​វិញ វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ហើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT