ត្រៀម​ស្នង​កេរ​ឪ Ronaldo Jr លើក​ពាន U9 យ៉ាង​ឡូយ ហើយ​ជាប់​ឈ្មោះ​ល្អ​បំផុត​ទៀត

ទន្ទឹម​ពេល​ដែល​សមិទ្ធផល​នៃ​ការ​សម្រេច​ជោគជ័យ​របស់​ឪពុក​គឺ​កីឡាករ Cristiano Ronaldo កំពុង​មាន​ការ​ធ្លាក់​ចុះ បង្វែរ​មក​មើល​កូន​ប្រុស​គឺ Ronaldo Jr ​បាន​នឹង​កំពុង​សម្ញែង​ពី​ភាព​ជោគជ័យ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ឥត​ឈប់ឈរ។

ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡាករ​វ័យ​ក្រោម ៩ ឆ្នាំ ​កូន​ប្រុស​ច្បង​ដែល​មាន​កាយសម្បទា​រឹងមាំ​របស់ CR7 បាន​ឈ្នះ​ពាន​រង្វាន់ Cavour Trophy ក្រោយ​យក​ឈ្នះ​ទៅ​លើ Chieri ៣-២ នា​វគ្គ​ផ្តាច់ព្រ័ត្រ។ រូប​គេ​ស៊ុត​ ៣ គ្រាប់​ម្នាក់​ឯង ហើយ​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​នោះ​ថែម​ទៀត​ផង។

បង្ហោះ​សារ​អបអរ​កូន​ប្រុស​នៅ​លើ Instagram អម​ជាមួយ​រូប​កូន​ប្រុស​ខ្លួន​លើក​ពាន Ronaldo សរសេរ​ថា៖ “ខ្ញុំ​គឺ​ជា​ឪពុក​ដែល​មាន​មោទនភាព​មួយ​រូប”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT