Kubo ​ឆ្លើយតប​ទៅ​នឹង​ការ​ស្រែក​រំខាន​របស់​អ្នក​គាំទ្រ Barcelona

នៅ​ការ​ប្រកួត​រវាង​ក្លឹប RCD Mallorca និង Barcelona កន្លង​ទៅ​ដែល​បញ្ចប់​ក្រោម​លទ្ធផល ៥-២ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kubo ក៏​ទទួល​បាន​ការ​ស្រែក​បញ្ឈឺ​និង​រំខាន​ជា​ខ្លាំង​អំឡុង​ការ​ប្រកួត តាម​រយៈ​ថ្វី​មាត់​របស់​អ្នក​គាំទ្រ​នៃ​ក្លឹប​អ្នក​មាន​បុណ្យ។

ដើមចម​ក៏​ទំនង​ពាក់ព័ន្ធ​នឹង​រឿង​ដែល Kubo បាន​បដិសេធ​សំណើ​មិន​ផ្លាស់​មក​ចូលរួម​នៅ Barcelona (ក្លឹប​បង្វឹក​ខ្លួន​កាល​ពី​អតីតកាល) ហើយ​ក្រសោប​យក​ក្លឹប Real Madrid ដែល​ជា​ក្លឹប​គូ​ប្រជែង។

ឆ្លើយតប​ក្រោយ​បិទ​ការ​ប្រកួត Kubo និយាយ​ថា៖ “ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ ហើយ​ពួក​គេ​ក៏​មាន​សិទ្ធ​ស្រែក​មក​លើ​ខ្ញុំ ពិត​ណាស់​ខ្ញុំ​គិត​ថា​ខ្ញុំ​សក្តិសម​នឹង​ទទួល​យក​រឿង​បែប​នេះ ទាំង​ដែល​អ្នក​គាំទ្រ​ខ្លះ​ក៏​បង្ហាញ​ការ​សាទរ​និង​គាំទ្រ​ដល់​ខ្ញុំ​ផង​ដែរ”។

យុវជន​សញ្ជាតិ​ជប៉ុន​បន្ថែម៖ “តើ​វា​អាក្រក់​ដែរ​ទេ? ចម្លើយ​គឺ​អត់ ព្រោះ​ពួក​គេ​មើល​មក​ខ្ញុំ​នាម​ជា​គូ​ប្រជែង មិន​មែន​ជា​ក្មេង​ប្រុស ១៨ ឆ្នាំ​ម្នាក់​ទេ”។

បញ្ជាក់​ថា Kubo ក៏​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ផង​ដែរ ត្បិត​អី​ទទួល​បរាជ័យ​ហើយ​សកម្មភាព​មួយ​នៅ​លើ​ទីលាន​ទាក់ទិន​នឹង​ការ​កិប​ស៊ី​ប្រឡោះ​ជើង​របស់ M10 ក៏​មាន​ការ​ជជែក​យ៉ាង​ច្រើន​ដូច​គ្នា៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT