ក្រោយបរាជ័យទល់ក្លឹប Man Utd កាលពីសប្តាហ៍កន្លងទៅ លោក Pep Guardiola បានព្រមានប្រាប់ឲ្យកូនក្រុមខិតខំប្រឹងប្រែងបន្ថែមទៀត តែក៏សង្កត់ធ្ងន់ដែរថាក្លឹបរបស់ខ្លួនស្ថិតក្នុងកម្រិតមិនទាន់អាចប្រជែងនឹងក្លឹបយក្សនៅអឺរ៉ុបបានឡើយ។
ទាំងដែលដាច់គម្លាតពិន្ទុច្រើនធៀបនឹងក្រុមកំពូលតារាងនៅ PL អតីតអ្នកចាត់ការនៅ Barcelona និយាយថា៖ “នេះជាកម្រិតមួយដែលយើងត្រូវតតាំង ដូចជាការ Liverpool, Man Utd, Barcelona, Real Madrid និង Juve គឺពួកគេជាក្រុមដែលយើងត្រូវតតាំង ហើយមើលតាមការពិតគឺប្រហែលយើងមិនទាន់មានលទ្ធភាពក្នុងការប្រជែងពួកគេឡើយ”។
លោកបន្ត៖ “ដូច្នោះហើយយើងចាំបាច់ត្រូវពង្រឹងបន្ថែម ហើយទទួលយកចំពោះលទ្ធផលនេះ និងខិតខំបន្តទៅមុខទៀត ហើយខ្ញុំក៏មានហេតុផលរបស់ខ្ញុំក្នុងការត្អូញត្អែររឿងទាំងនេះដែរ”៕ ប្រភព៖ BeSoccer