ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​នៅ PSG/Real/Juve ​មាន​ចំនួន Assist ចាញ់​អ្នកចាំទី​របស់ Barcelona

Neymar, Hazard និង Cristiano Ronaldo មក​ទល់​បច្ចុប្បន្ន​គឺ​នៅ​មាន​តួ​លេខ Assist ចាញ់​អ្នកចាំទី​ Ter Stegen របស់​ក្លឹប FC Barcelona នោះ​ទេ ត្បិត​អី​ពួក​គេ​លេង​នៅ​តំណែង​ប្រយុទ្ធ​ឲ្យ​ក្លឹប​កំពូលៗ​ក៏​ដោយ។

Stegen ក្រៅ​ពី​បង្ហាញ​គុណភាព​នៃ​ការ​សង្រ្គោះ​បាល់ ទៀត​សោត​ការ​ផ្តាច់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ក៏​ធ្វើ​បាន​ល្អ​ទៀត ដោយ​កន្លង​ទៅ​ទើប​តែ Assist លើក​ទី​ពីរ ដែល​ជា​ចំណែក​ជួយ​ឲ្យ Griezmann សម្រេច​គ្រាប់​បាល់​ទល់​ក្លឹប Mallorca។

បើ​ធៀប​នឹង Neymar ដែល​បង្ហាញ​ខ្លួន ៩ ប្រកួត​ទើប​ចែក​បាល់ Assist ​បាន​មួយ​លើក​គត់ មិន​ខុស​ពី Hazard និង Ronaldo របស់ Juventus ក៏​ស្ថិត​នៅ​តួ​លេខ​នេះ​ដូច​គ្នា៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT