ដឹងថ្ងៃ ព្រះខ័នរាជស្វាយរៀង ជួប Master 7 វគ្គជម្រុះ AFC Cup 2020

កាលបរិច្ឆេទសម្រាប់ការប្រកួតបាល់ទាត់ AFC Cup 2020 វគ្គជម្រុះចុងក្រោយ (Play-Off) មុនឈានទៅកាន់វគ្គចែកពូល ត្រូវបានបង្ហាញហើយដែលនឹងធ្វើឡើងនៅថ្ងៃពុធ ទី២២ ខែមករា ជើងទីមួយ និងជើងទីពីរថ្ងៃពុធ ទី២៩ ខែមករា។

ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀងដែលជាជើងឯកក្របខណ្ឌ Metfone Cambodian League 2019 នឹងទទួលបន្ទុកជាម្ចាស់ផ្ទះសម្រាប់ជើងទីមួយទទួលក្រុមជើងឯករងលីគកំពូលឡាវ Master 7។

ក្រុមផ្សេងៗដែលមាន Lalenok United របស់ទីម័រខាងកើតត្រូវជួបជាមួយ PSM Makassar មកពីឥណ្ឌូនេស៊ី និង Indera របស់ប្រ៊ុយណេប៉ះជើងឯកមីយ៉ាន់ម៉ា Yangon United។

ក្រុមឈ្នះនៅវគ្គ Play-Off ចំនួនពីរនឹងឡើងទៅបំពេញកៅអីក្នុងពូលដែលក្រុមផ្សេងៗទៀតរង់ចាំរួចស្រេចពីការចាប់ពូលនៅថ្ងៃទី១០ ខែធ្នូ សម្រាប់តំបន់អាស៊ាន (ASEAN Zone)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT