ថៃសាច់ឈាមខ្មែរសុរិន្ទ SAM-A ឈ្នះ​ខ្សែ​ក្រវាត់​ ONE World Championship ​លើក​ទី​២

វីរបុរស​របស់​​ថៃ​ Sam-A Gaiyanghadao ​ឈ្នះ​ខ្សែ​ក្រវាត់​លើក​ទី​២​​នៅ​សង្វៀន​ល្បី​លំដាប់​ពិភព​លោក​​​ ONE Championship។ ​Sam-A ​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Strawweight Kickboxing World Title ​កាល​ថ្ងៃ​ទី​ ៦ ខែ ធ្នូ​ ឆ្នាំ​ ២០១៩​ កន្លង​ទៅ​នេះ នៅ​ក្រុង​​កូឡាឡាំពួរ​​​​​​នា​ប្រទេស​ម៉ាឡេស៊ី។ ​​នេះ​​ជា​ការ​បើក​ឲ្យ​ប្រកួត​ខ្សែ​ក្រវាត់​ ONE Strawweight Kickboxing World Title ​លើក​​ដំបូង។ Sam-A ជា​អតីត​​ម្ចាស់​ខ្សែ​​ក្រវាត់​ ONE Flyweight Muay Thai World Champion ​មុន​ពេល​បង្ហាញ​ខ្លួន​​​ប្រកួត​ក្នុង​កម្មវិធី​ kickboxing ​លើក​​ដំបូង​ និង​ដណ្ដើម​បាន​​ខ្សែ​ក្រវាត់​ខាង​លើ​ បន្ទាប់​ពី​ឈ្នះ​ ​Wang Junguang ឬ ​​​ Golden Boy” ​ក្នុង​កម្មវិធី​ ONE: MARK OF GREATNESS ​នៅ​​សង្វៀន​ Axiata Arena។

https://www.facebook.com/ONEChampionship/videos/1297814753738515/?v=1297814753738515

ពេល​ចាប់​ផ្ដើម​ប្រកួត​​កីឡាករ​មក​ពី​ចិន​​ Wang ព្យាយាម​​បម្លាស់ទី​ ​និង​ ចង់​បំបែក​របាំង​ការពារ​​កីឡាករ​វ័យ​ ៣៦ ​ឆ្នាំ​របស់​ថៃ។ ​ហើយ​កីឡាករ​ចិន​ក៏​បង្ហាញ​ការ​ប្រកួត​ឆ្លាត​វៃ​ផង​ដែរ​ និង​ អាច​គេច​ពី​ការ​ទាត់​ក្បាល​របស់​​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion។ Wang ​បន្ត​ចល័ត​លឿន​ៗ និង​ ​​​ប្រើ​ការ​ទាត់​ដោយ​កម្លាំង​នៅ​​ទឹក​ទី២។ ​ ប៉ុន្តែ​ Sam-A អាច​ឆ្មក់​យក​កណ្ដាប់​ដៃ​ឆ្វេង​យ៉ាង​ល្អ ​ពេល​ Wang ព្រិល​ភ្នែក។ ​ក្បាច់​របស់​ Sam-A ​បង្ក​គ្រោះ​ថ្នាក់​ណាស់​ និង​ អាច​ការពារ​ក្បាច់​របស់​កីឡាករ​ចិន​ ហើយ​​អាច​វាយ​បក​វិញ​ភ្លាមៗ។

​ទឹក​ទី​៣ ​“Golden Boy” ​ដើរ​ទៅ​រក​ Sam-A ​រហូត​​ហើយ​អាច​ធ្វើ​ឲ្យ​កីឡាករ​ថៃ​​​អែប​នឹង​​​​សង្វៀន​ទៀត​ផង។ ​យ៉ាង​ណា​ក្ដី​​​​ម្ចាស់​ខ្សែ​ក្រវាត់​ Muay Thai World Champion ​ច្រើន​សម័យ​កាល​អាច​​ទាត់​បាន​ល្អ និង​ ​ធ្វើឲ្យ​ Wang ​​​លំបាក​ដោយ​សារ​ការ​ទាត់​​ជើង​ក្រោម​ផង​ដែរ។ ​​កីឡាករ​ចិន​​មិន​ខ្លាច​ទាល់​តែ​សោះ​នៅ​តែ​ដើរ​ចូល​ដើម្បី​រក​ចន្លោះ​ផ្ដួល​កីឡាករ​ថៃ។

​ជើង​ខ្លាំង​វ័យ​ចំណាស់​មក​ពី​ថៃ​បាន​ព្យាយាម​​វាយ​បក​ ហើយ​ Wang ​ក៏​ព្យាយាម​​​ម៉ាត់​​និង​ទាត់​ខ្លាំង​ៗ​ដែរ។ ​ពេល​​កីឡាករ​ចិន​​ធ្វេស​ប្រហែស​បន្តិច​ Sam-A ​ប្រើ​ល្បឿន​ និង​ ​វាយ​ឆ្មក់​កណ្ដាប់​ដៃ​បាន​ចំ​​គោល​ដៅ​​ជា​ពិសេស​កណ្ដាប់​ដៃ​ឆ្វេង​របស់​គេ​ទោះ​នៅ​កៀក​ ឬ នៅ​ឆ្ងាយ។ Wang ​នៅ​បន្ត​ដាក់​សម្ពាធ ​​ប៉ុន្តែ​មិន​អាច​វាយ​ចំ​គោល​ដៅ​ទេ។ ផ្ទុយ​ទៅ​វិញ​ Sam-A បាន​គេច​ផុត​ពី​ក្រញាំ​ប្រយុទ្ធ ​របស់ Golden Boy ​ហើយ​ ​​ប្រើ​កម្លាំង​ទាត់​ខ្លាំងៗ​នៅ​ទឹក​ទី​៤ ​ប៉ុន្តែ​កីឡាករ​ចិន​​នៅ​សន្ទុះ​ល្អ​គ្របគ្រង​​លើ​​​​​កីឡាករ​ជើង​ចាស់​ថៃ។

បែប​ណា​ក្ដី​ កីឡាករ​​ថៃ​ដែល​កំពុង​ហ្វឹកហាត់​នៅ​​សិង្ហបុរី​ ​​នៅ​តែ​វាយ​ចេញ​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​តាម​រយៈ​កណ្ដាប់​ដៃ​ឆ្វេង​យ៉ាង​រហ័ស។ ទោះ​​ជិត​ចប់​ទឹក​ទី​​៥​ ក៏​ Wang នៅ​សម្រុក​មិន​ឈប់​ឈរ​ ព្រោះ​​តែ​ចង់​ឈ្នះ​​ពេក។ ​យ៉ាង​ណា​ក្ដី ​ចៅ​ក្រម​ទាំង​បី​ ​ផ្ដល់​ពិន្ទុ​ដល់ Sam-A ឈ្នះ​ជា​ឯកច្ឆន្ទ​​លើ​ Wang និង ឈ្នះ​ខ្សែ​ក្រវាត់​ទើប​ដាក់​ឲ្យ​ប្រកួត​​​ដំបូង ONE Strawweight Kickboxing World Title។ ​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូប​គេ​​ក្លាយ​ជា​កីឡាករ​ដំបូង​ឈ្នះ​ខ្សែ​ក្រវាត់​ World Champion ​នៅ​សង្វៀន​ ONE Championship ​ក្នុង​​ពី​រ​ប្រភេទ​កីឡា​ផ្សេង​គ្នា។

  • ថៃសាច់ឈាមខ្មែរសុរិន្ទ SAM-A ឈ្នះ​ខ្សែ​ក្រវាត់​ ONE World Championship ​លើក​ទី​២