Messi ​ចូល​ខ្លួន​ប្រជែង​ស្បែក​ជើង​មាស​ជាមួយ Benzema ​ហើយ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ក្នុង​ការ​ប្រកួត​ដែល Barcelona ​យក​ឈ្នះ​ក្រុម Real Mallorca ​ក្នុង​លទ្ធផល ៥-២ ​កាល​ពី​យប់មិញ។៣គ្រាប់​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​ខាង​លើ​រក​បាន​១២​គ្រាប់​ហើយ​នា​រដូវ​កាល​នេះ ​ក្នុង​ក្របខណ្ឌ La Liga ​។ ដោយ​ចំនួន​នេះ​គឺ​លើស​ខ្សែ​ប្រយុទ្ធ Karim Benzema ​១​គ្រាប់ ​ពោល​គឺ​បច្ចុប្បន្ន​កីឡាករ​បារាំង​ទើប​រក​បាន​១១​គ្រាប់​ប៉ុណ្ណោះ។ Messi ​លេង​នាទី​តិច​ជាង Benzema ​ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ រូបគេ​រក​គ្រាប់​បាល់​បាន​ច្រើន​ខ្លាំង​ណាស់។

ក្រៅ​ពី​ឡើង​លេខ​១​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​នេះ​ហើយ ​Messi ​ក៏​កំពុង​នាំ​ក្រុម​អ្នក​មាន​បុណ្យ​ឈរ​នៅ​លេខ​១​ក្នុង​តារាង La Liga ​ផង​ដែរ។ ​ដោយ​ពេល​នេះ Barcelona ​មាន​៣៤​ពិន្ទុ ​ដូច Real Madrid ​ដែរ ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​២៣​គ្រាប់ លើស Real ​មាន​តែ​២១​គ្រាប់​ប៉ុណ្ណោះ៕

 

 

 

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT