Jose ​៖ Son ​លេង​ល្អ​ដូច Ronaldo ​អីចឹង​

ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Burnley ​ក្នុង​លទ្ធផល ៥-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង។ទម្រង់​លេង​ប្រយុទ្ធ​យ៉ាង​មុត​ស្រួច ​ដែល​មាន Son ​របស់​កូរ៉េ​ខាង​ត្បូង ​និង Harry Kane ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​របស់​អង់គ្លេស ​បាន​ធ្វើ​ឱ្យ​ក្រុម Spurs ​មិន​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់​នោះ​ទេ។ ​លោក Jose ​ក៏​និយាយ​សរសើរ​ដល់​កូន​ក្រុម​របស់​លោក ​ថា​លេង​ល្អ ​និង​យល់​ចិត្ត​គ្នា​កាន់​តែ​ច្រើន​ទៅ​ហើយ ត្បិត​អី​លោក​ទើប​មក​ដឹក​នាំ​ក្រុម​នេះ​មែន ប៉ុន្តែ​ពួកគេ​យល់​ពី​អ្វី​ដែល​លោក​ចង់​បាន​ច្រើន។

“១គ្រាប់​របស់ Son យប់មិញ​នេះ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់ Ronaldo ​ប្រេស៊ីល។ ​កូន​ប្រុស​របស់​ខ្ញុំ​បាន​ហៅ Son ​ថា Sonaldo ​។ រូបគេ​លេង​ពិត​ជា​ដូច​គ្នា​ខ្លាំង​ណាស់ ​ជា​ពិសេស​ការ​ស៊ុត​បញ្ចូល​ទី។ វា​ជា​ជ័យជម្នះ​មួយ​ដែល​គ្រប់​គ្នា​ចង់​បាន ​យុវជន​បាន​ចូល​លេង ​មិន​របូត​គ្រាប់​បាល់ ​ហើយ​ស៊ុត​ដៃ​គូ​បាន​ច្រើន​គ្រាប់​ថែម​ទៀត”។ សម្ដី​របស់​លោក Jose ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT