Pep ​ថា​ក្រុម Man City ​នៅ​តែ​អាច​ប្រជែង​ពាន​រង្វាន់​បាន​ដដែល​

បើ​ទោះ​ជា​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Man Utd ​២-១ ​កាល​ពី​យប់មិញ​មែន ប៉ុន្តែ​លោក Pep ​នៅ​តែ​ជឿ​ជាក់​ថា​ក្រុម​របស់​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​បាន​ដដែល​។បរាជ័យ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ខាង​លើ​ឆ្ងាយ​ពិន្ទុ​ពី​ក្រុម Liverpool ​ដល់​ទៅ​១៤​ពិន្ទុ​ទៅ​ហើយ។ ​ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ខ្លាំង ​ក្នុង​ការ​ប្រជែង​យក​តំណែង​លេខ​១ ​ព្រោះ​ថា​ទម្រង់​លេង​របស់​ក្រុម​ហង្ស​ក្រហម​បច្ចុប្បន្ន​នេះ ​ពិត​ជា​ល្អ ​និង​មិន​ងាយ​ក្រុម​ណា​យក​ពិន្ទុ​ពី​ពួកគេ​បាន​ឡើយ។

តែ​យ៉ាងណាមិញ ​លោក Pep ​បែរ​ជា​យល់​ឃើញ​ថា​ត្បិត​តែ​ដាច់​ពិន្ទុ​ច្រើន​យ៉ាង​នេះ​ក្ដី ​ក្រុម​របស់​លោក​នៅ​តែ​មាន​សង្ឃឹម​ដដែល។ ​ការ​ប្រកួត​នៅ​សល់​ច្រើន​ប្រកួត​ទៀត​ណាស់ ​ដូច្នេះ​ប្រសិន​បើ Man City ​ឈ្នះ​ប្រកួត​នៅ​សល់​ទាំង​អស់ ​នោះ​ឱកាស​នៅ​តែ​មាន​ជា​និច្ច​សម្រាប់​ក្រុម​របស់​លោក៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT