Joshua ​សងសឹក Ruiz ​បាន​សម្រេច ​ប្រមូល​ខ្សែ​ក្រវ៉ាត់​មក​វិញ​ហើយ​

​អ្នក​ប្រដាល់​ទម្ងន់​យក្ស Anthony Joshua ​បាន​ប្រកួត​ឈ្នះ សងសឹក​កីឡាករ Andy Ruiz Jnr ​បាន​វិញ​ហើយ ​នៅ​យប់មិញ​នេះ ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​១៦ ០០០​នាក់ ​អ្នក​ប្រដាល់​អង់គ្លេស Joshua ​មិន​ឱ្យ​ខក​បំណង​ឡើយ។ ពោល​គឺ​ការ​ប្រកួត​សងសឹក​នេះ រូបគេ​បាន​ហាត់​តាម​បច្ចេកទេស​ត្រឹមត្រូវ ​និង​ប្រកួត​ដោយ​ម៉ត់ចត់​បំផុត។ ​ជាក់​ស្ដែង ​រូបគេ​ពិត​ជា​ធ្វើ​បាន​សម្រេច​មែន ​ហើយ​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ Ruiz ១១៨ ទល់ ១១០ ​និង​អាច​យក​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន​មក​វិញ​ផង​ដែរ។ក្រោយ​ចប់​ការ​ប្រកួត​នេះ​ទៅ​ Joshua ​បាន​បញ្ជាក់​ថា​រូបគេ​ស្វាគមន៍​ជា​និច្ច​ក្នុង​ការ​ចង់​ប្រកួត​សងសឹក​ជា​លើក​ទី​៣៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT