អ្នក​គាំទ្រ Man City ​មើល​កីឡាករ Man Utd ​ក្រោយ​លេង​ចាញ់​យប់មិញ​

​ក្រុម Manchester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester United ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។ក្នុង​ការ​ប្រកួត​ដែល​ជក់​ចិត្ត​នេះ​ដែរ ​អ្នក​គាំទ្រ​របស់​ក្រុម Man City ​បាន​បង្ហាញ​ការ​រើសអើង​មើលងាយ​ដល់​កីឡាករ​ស្បែក​ខ្មៅ​ក្រុម Man Utd ​។ Fred ​ខ្សែ​បម្រើ​របស់​ក្រុម​បិសាច​ក្រហម ​ត្រូវ​បាន​អ្នក​គាំទ្រ​ដៀមដាម​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​នេះ។ ​ដោយ​សូម្បី​តែ​ការ​ផ្សាយ​ផ្ទាល់ ក៏​បាន​ចាប់​ប្លង់​ដែល​អ្នក​គាំទ្រ​ប្រើ​កាយ​វិការ​មិន​សមរម្យ​នេះ​ផង​ដែរ។

បច្ចុប្បន្ន​ទាំង​ក្រុម Man City ​និង​កម្លាំង​ប៉ូលិស ​កំពុង​ស្វែង​រក​អ្នក​ដែល​បង្ក​ការ​រើស​អើង​នេះ​ឡើង។ ​ក្នុង​លីគ​តំបន់​អឺរ៉ុប ការ​រើសអើង​នេះ​តែងតែ​កើត​មាន​ឡើង​ជា​និច្ច ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​គាំទ្រ​ដែល​បង្ហាញ​ការ​រើសអើង គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់ ​និង​មួយ​ចំនួន​ទៀត​រហូត​ដល់​ជាប់​បម្រាម​ហាម​ចូល​មើល​បាល់​មួយ​ជីវិត​ទៀត​ផង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT