Klopp៖ Mane ​នឹង​ក្លាយ​ជា​បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or ​ថ្ងៃ​អនាគត​

លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​លើក​ឡើង​ថា​ខ្សែ​ប្រយុទ្ធ Mane ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​គឺ​ជា​បេក្ខភាព​មួយ​រួប អាច​ប្រជែង​យក​ពាន​រង្វាន់ Ballon d’Or ​បាន​។

ពាន Ballon d’Or ​ឆ្នាំ​២០១៩​នេះ ​Mane ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង ​បន្ទាប់​ពី Messi , Van Dijk ​និង Ronaldo ​។ ​ចំពោះ​ចំណាត់​ថ្នាក់​នេះ​ដែរ Messi ​ដែល​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ ​បាន​និយាយ​ថា​លោក​ពិត​ជា​មិន​ចង់​ជឿ​ឡើយ​ថា Mane ​ស្ថិត​នៅ​ដល់​លេខ​៤​ក្នុង​តារាង ​ព្រោះ​រូបគេ​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នា​រដូវ​កាល​មុន​នេះ។

​ដោយ​ឡែក​លោក Klopp ​វិញ ​ក៏​បាន​និយាយ​ទៀត​ថា​ត្បិត​ឆ្នាំ​នេះ Mane ​មិន​ឈ្នះ​ពាន​នេះ​មែន ប៉ុន្តែ​អនាគត​រូបគេ​ជា​អ្នក​ប្រជែង​ធំ​មួយ​របស់ Messi ​ជាក់​ជា​មិន​ខាន។ ​រូបគេ​មាន​សមត្ថភាព ​និង​ការ​តាំង​ចិត្ត​ល្អ ​ដែល​នេះ​នឹង​នាំ​ទៅ​រក​ភាព​ជោគជ័យ​មិន​ខាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT