Chelsea ​ចង់​ចាយ​១៥០​លាន​ផោន​នៅ​ខែ​មករា​នេះ ​ក្រោយ​ផុត​បម្រាម​

​ក្រុម​ Chelsea ​បាន​រួច​ផុត​ពី​ការ​ពិន័យ​ទិញដូរ​កីឡាករ​ហើយ ​ក្រោយ​ពី​ការ​តវ៉ា​របស់​ក្លឹប​នេះ​ទទួល​បាន​ជោគជ័យ ​ដោយ​មាន​ការ​ប្រកាស​នៅ​យប់មិញ​នេះ​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ល្អ​នេះ​ហើយ ​Frank Lampard ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម ​បាន​បញ្ចេញ​គម្រោង​របស់​ខ្លួន​ភ្លាម​តែ​ម្ដង។ ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ Chelsea ​មិន​បាន​ចំណាយ​សូម្បី​១​រៀល ​ដូច្នេះ​ហើយ​នៅ​ខែ​មករា​នេះ ​ពួកគេ​ត្រៀម​ដល់​ទៅ​១៥០​លាន​ផោន​ឯ​ណោះ ​ទិញ​កីឡាករ​មក​រួម​ក្រុម​។

គោលដៅ​របស់ Lampard ​គឺ​នាំ​យក​ខ្សែ​ការពារ Ben Chilwell ​របស់ Leicester ​ឱ្យ​បាន ​មុន​ពេល​ប្រដេញ​យក Jandon Sancho ​របស់ Dortmund ​និង​ខ្សែ​ប្រយុទ្ធ Wilfried Zaha ​របស់​ក្រុម Crystal Palace ​បន្ដ​ទៀត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT