ស្មើ​យប់មិញ ធ្វើ​ឱ្យ​លោក Simeone ​ប្រឈម​ការ​បណ្ដេញ​ចេញ​

​ក្រុម Atletico Madrid ​លេង​បាន​ត្រឹម​ស្មើ​ក្រុម ​Villarreal ​០-០ ​កាល​ពី​យប់មិញ​នេះ ធ្វើ​ឱ្យ​តំណែង​របស់​លោក Simeone ​កាន់​តែ​ក្ដៅ​ទៅ​ហើយ​។

​ក្រុម AT Madrid ​ទម្រង់​ធ្លាក់​ចុះ​ច្រើន​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​ដោយ​លេង​៦​ប្រកួត ​ឈ្នះ​ទើប​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ​បរាជ័យ​ផ្ទួន​ៗ​គ្នា​នេះ​ហើយ ​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ហាក់​ឆ្ងាយ​មែនទែន​ហើយ ​ពី​ការ​ប្រជែង​ជើង​ឯក​លីគ​អេស្ប៉ាញ។ ដោយ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៦​ក្នុង​តារាង ​មាន​២៦​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​១៦​ប្រកួត។

នេះ​ជា​សម្ពាធ​មួយ​របស់​លោក Simeone ​ក្នុង​ការ​ដឹក​នាំ​ក្រុម។ ​ខណៈ​ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​វត្តមាន​អ្នក​ដឹក​នាំ​ថ្មី​មក​ពង្រឹង​ក្រុម​ឡើង​វិញ។ សាមី​ខ្លួន​ផ្ទាល់​ក៏​និយាយ​ពី​ការ​លេង​មិន​ល្អ​របស់​ក្រុម​ផង​ដែរ ​ដោយ​លោក​បញ្ជាក់​ថា​ក្រុម​មាន​ឱកាស​ច្រើន ប៉ុន្តែ​សំណាង​មិន​ផ្ដល់​មក​ខាង​លោក​ឡើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT