គ្រូ វៀតណាម ​ថា​ប៉ះ​ថៃ ​ជា​ប្រកួត​តឹងតែង​បំផុត​នៅ​ស៊ីហ្គេម​

​​ក្រុម​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ​របស់​វៀតណាម ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ពី​លេង​ស្មើ​ក្រុម​ថៃ ​២-២ ​កាល​ពី​ម្សិលមិញ​នេះ​។

ក្រោយ​ពី​ចប់​ការ​ប្រកួត​លោក Park ​បាន​និយាយ​ថា​៖ “នេះ​ជា​ប្រកួត​ស្វិតស្វាញ​បំផុត​សម្រាប់​វៀតណាម​នៅ​ស៊ីហ្គេម​នេះ។ យើង​ចាញ់​២​គ្រាប់​មុន ​ប៉ុន្តែ​អាច​វាយ​បក​វិញ​បាន​២​គ្រាប់​មក​វិញ។ កីឡាករ​របស់​យើង ​បាន​បង្ហាញ​ពី​ការ​ចង់​ឈ្នះ ​ដោយ​មិន​ដែល​បោះ​បង់​ចោល​ទេ។ គ្រប់​ការ​ប្រកួត យើង​មាន​យុទ្ធសាស្ត្រ​របស់​យើង ផ្លាស់ប្ដូរ​កីឡាករ​លេង ដើម្បី​ឱ្យ​ពួកគេ​បាន​លេង​និង​មាន​កម្លាំង​គ្រប់​គ្រាន់”។

វៀតណាម ​ឡើង​វគ្គ​បន្ទាប់​នេះ​នឹង​ប៉ះ​ក្រុម​កំពុង​ឡើង​ជើង​កម្ពុជា ​នៅ​ថ្ងៃ​ទី​៧​ស្អែក​នេះ ​វេលា​ម៉ោង​៧​ល្ងាច។ គោលដៅ​របស់​ក្រុម​វៀតណាម គឺ​ដូច​ក្រុម​កម្ពុជា​ដែរ ​ដោយ​ចង់​បាន​មេដាយ​មាស​នៃ​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង៕ប្រភព៖ Vnexpress


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT