នោះ! Hazard ​មិន​អាច​ជួយ​ក្រុម Real Madrid ​ក្នុង​ជំនួប El Clasico ​ទេ​

ក្លឹប Real Madrid ​បាន​បញ្ជាក់​ហើយ​ថា​ខ្សែ​បម្រើ Eden Hazard ​នឹង​មិន​អាច​ចូល​លេង​ជួយ​ក្រុម​ប្រកួត​ទល់ FC Barcelona ​បាន​ឡើយ ​ដោយសារ​តែ​របួស​ថ្ងៃ​មុន។

អតីត​កីឡាករ Chelsea ​ខាង​លើ​នេះ ​បាន​រង​របួស​កែង​ជើង​ខាង​ស្ដាំ ​អំឡុង​ពេល​ប្រកួត​ទល់​ក្រុម PSG ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ របួស​នេះ​ដំបូង​ឡើយ​ក្រុម​របស់​លោក Zidane ​រំពឹង​ថា​នឹង​ជា​ទាន់​ពេល​វេលា​ប្រកួត​ទល់​ក្រុម Barcelona ​នៅ​ថ្ងៃ​ទី​១៨​ខាង​មុខ​នេះ ប៉ុន្តែ​ជាក់​ស្ដែង​វា​ធ្ងន់ធ្ងរ​ជាង​នេះ ​ដោយ​រូបគេ​ត្រូវ​សម្រាក​ដល់​៦​សប្ដាហ៍​ឯ​ណោះ។

អវត្តមាន​របស់ Hazard ​លោក Zidane ​នៅ​មាន​ជម្រើស​៣​សម្រាប់​ដាក់​លេង​ទល់​ក្រុម​អ្នក​មាន​បុណ្យ។ ​ក្នុង​នោះ​អាច​ប្រើ Rodrygo ​, Gareth Bale ​និង Isco ​មក​ជំនួស​តំណែង​ស្លាប​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT