លទ្ធផលនៃការឡើងទៅតតាំងនាវគ្គ ៤ ក្រុមចុងក្រោយសម្រាប់វិញ្ញាសាបាល់ទាត់បុរសនៅឯព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះក្នុងចំណោមក្រុមសេសសល់គឺមិនធ្លាប់បានឈ្នះមេដាយមាសទាល់តែសោះនៅរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
ស៊ីហ្គេមដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង យើងរាប់ត្រឹមឆ្នាំ ១៩៩៣ តរៀងមកគឺចាប់ពីពេលនោះហើយមានតែក្រុមដំរីថៃមួយគត់ដែលឈ្នះច្រើនជាងគេ ពោលគឺដល់ទៅ ១១ លើក ស្របពេលម៉ាឡេស៊ីបាន ២ លើក នៅឆ្នាំ ២០០៩ និង ២០១១។
ប៉ុន្តែប្រវត្តិសាស្រ្តនឹងត្រូវបានកែប្រែនៅឆ្នាំ ២០១៩ ក្នុងទឹកដីម្ចាស់ផ្ទះហ្វីលីពីន ដោយបច្ចុប្បន្នក្រុមត្រូវប្រជែងរួមមានឥណ្ឌូណេស៊ី កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា៕ ប្រភព៖ FoxSportAsia