លោក Jurgen Klopp បានសម្រេចប្រកាសនូវបេក្ខភាពកីឡាករផ្លូវការដែលត្រូវចូលរួមការប្រកួត Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅប្រទេសកាតា នាថ្ងៃទី ១៨ ធ្នូខាងមុខនេះ ដែលជាន់ពេលក្នុងថ្ងៃតែមួយ ខុសប៉ុន្មានម៉ោងសម្រាប់ការប្រកួតនៅ EFL Cup វគ្គ ៨ ក្រុមទល់ Aston Villa។
យ៉ាងណាមិញមុនឈានដល់ការប្រកួតជិត ២ សប្តាហ៍បញ្ជីកីឡាករក៏ត្រូវបានបង្ហាញ ដោយក្នុងនោះអវត្តមានកីឡាករសំខាន់នៅឈុតធំមានតែ Joel Matip, Nathaniel Clyne និង Fabinho ប៉ុណ្ណោះ ដែលកំពុងជួបបញ្ហារបួស។ បញ្ជីរួមមានដូចជា៖
Alisson, Andy Lonergan, Adrian; Virgil van Dijk, Joe Gomez, Dejan Lovren, Andy Robertson, Alexander-Arnold, Neco Williams; Georginio Wijnaldum, James Milner, Naby Keita, Curtis Jones, Jordan Henderson, Alex Oxlade-Chamberlain, Harvey Elliott, Adam Lallana, Xherdan Shaqiri; Roberto Firmino, Sadio Mane, Mohamed Salah, Rhian Brewster, Divock Origi. ប្រភព៖ FoxSportAsia