ក្រោយបិទព្រឹត្តិការណ៍ Ballon d’Or ឆ្នាំ ២០១៩ អ្នកចាំទី Alisson Becker ក៏បានឈ្នះពានរង្វាន់នាមជាអ្នកចាំទីល្អដាច់គេប្រចាំឆ្នាំ ខណៈមិត្តរួមក្រុមខ្លួនគឺ Virgil van Dijkបានឈរនៅលេខរៀងទីពីរនៃពាន Ballon d’Or។
យ៉ាងណាមិញថ្លែងក្រោយទទួលពាន Yashin Trophy អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថាកីឡាករ Lionel Messi និង Ederson គឺជាបុគ្គលមានឥទ្ធិពលខ្លាំងបំផុតក្នុងអាជីពរបស់ខ្លួន។
Alisson បានប្រាប់ France Football ថា៖ “ពេលយើងលេងទល់កីឡាករល្អបំផុត [Messi] គាត់បានជួយខ្ញុំច្រើនណាស់ ព្រោះការលេងតទល់គាត់បានបន្សល់មេរៀនល្អៗជាច្រើនដល់យើង”។
លោកបន្ត៖ “ជាមួយគ្នាសម្រាប់ Ederson [អ្នកចាំទី City] គឺខ្ញុំពិតជាសំណាងដែលមានគាត់ ហើយខ្ញុំចាត់ទុកគាត់ដូចជាបងប្រុសធំម្នាក់អ៊ីចឹង ពោលមិនធ្លាប់មើលឃើញជាសត្រូវ ផ្ទុយទៅវិញមានតែមើលឃើញជាអ្នកដែលជួយគាំទ្រមួយរូប រហូតពេលខ្លះមិនដឹងនិយាយថាម៉េចពីអត្ថន័យដែលគាត់មានសម្រាប់ខ្ញុំ”៕ ប្រភព៖ Mirror