តាមរបាយការណ៍ពីសារព័ត៌មាន El Chiringuito បានចុះផ្សាយថាក្លឹបយក្សនៅតំបន់កាតាឡាន់គឺ FC Barcelona បានបញ្ជូនសំណើចុងក្រោយមួយទៅកាន់ក្លឹប Paris Saint-Germain ជុំវិញការទាមទារចង់បានខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe មកចូលរួមនៅ Camp Nou។
ក្នុងសំណើនោះសោត ក្លឹបអ្នកមានបុណ្យបានចាយថវិកាប្រមាណ ១២០ លានអឺរ៉ូ បូកថែមកីឡាករ ២ រូបរួមមាន Ousmane Dembele និង Antoine Griezmann ពោលបើយើងបូកតម្លៃទឹកប្រាក់សរុបមិនរាប់កីឡាករ គឺទំនងចូលដល់ជិត ២៥០ លានអឺរ៉ូទៅហើយ។
រំឭកថា Griezmann មិនទាន់ប្រាកដប្រជាពីការបង្កើតផ្លែផ្កាឲ្យក្លឹបថ្មីមួយនេះឡើយ ក្រោយចាកចេញពី Atletico Madrid ស្របពេល Dembele ចាប់តាំងពីចេញពី Dortmundនៅឆ្នាំ ២០១៧ បញ្ហារបួសលើទីលានចេះតែតាមយាយីឥតឈប់ ហើយរបួសចុងក្រោយលេចលឺថាត្រូវការពេលដល់ឆ្នាំក្រោយទៀតផង៕ ប្រភព៖ FoxSportAsia