ការប្រកួតចាប់យកពីរក្រុមចេញពីពូល B មកតតាំងនៅវគ្គ ៤ ក្រុមចុងក្រោយនៃវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ បានបញ្ចប់នៅមុននេះ ដោយទីបំផុតយើងបានរកឃើញថាក្រុមវៀតណាមនិងឥណ្ឌូណេស៊ីត្រូវឡើងទៅកាន់វគ្គបន្ទាប់។
ជាលទ្ធផលវៀតណាមដែលឈរនៅចំណាត់ថ្នាក់ទីមួយនៅពូល B ត្រូវមកជួបក្រុមគោព្រៃកម្ពុជា (U22) ឈរលេខពីរនៅពូល A នាវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រដែលបើកការប្រកួតនាថ្ងៃសៅរ៍ ទី ៧ ធ្នូ វេលាម៉ោង ១៩:០០ នាទីយប់ ចុងសប្ដាហ៍នេះ ស្របពេលដែលមីយ៉ាន់ម៉ាត្រូវប៉ះគ្នានឹងឥណ្ឌូណេស៊ី៕