ដូច​កម្ពុជា​ដែរ ​វៀតណាម ​ដាក់​គោលដៅ​យក​មេដាយ​មាស​លើក​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ​នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម​ថៃ ​នៅ​ម៉ោង​៣​រសៀល​នេះ ​ដែល​ជា​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល B ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ។

សម្រាប់​ការ​ប្រកួត​ទល់​ថៃ​នេះ ​វៀតណាម​ទាមទារ​ត្រឹម​លទ្ធផល​ស្មើ​គ្នា​ប៉ុណ្ណោះ ​ឬ​ចាញ់​តែ​១​គ្រាប់ គឺ​ពួកគេ​មាន​ឱកាស​ឡើង​វគ្ក​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។ ​ជា​គោលដៅ​សម្រាប់​ក្រុម​វៀតណាម ​នៅ​លើក​នេះ គឺ​ពួកគេ​ចង់​ឈ្នះ​មេដាយ​មាស​លើ​ប្រភេទ​កីឡា​បាល់ទាត់​នេះ។ ​ខណៈ​ដែល​ឆ្នាំ​នេះ ​ទម្រង់​លេង​របស់​ក្រុម​វៀតណាម​នេះ ​ក៏​អាច​និយាយ​បាន​ថា​លើស​គេ​ទាំង​អស់​ផង​ដែរ។

លោក Park ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម U22 ​វៀតណាម ​បាន​លើក​ឡើង​ថា​ការ​ប្រកួត​ទល់​ក្រុម​ថៃ​នៅ​រសៀល​នេះ ​នឹង​តានតឹង​សម្រាប់​ក្រុម​ខ្លួន។ តែ​យ៉ាង​ណាមិញ ​លទ្ធផល​ត្រូវ​តែ​ទទួល​បាន​លទ្ធផល​ល្អ ​ហើយ​លោក​ប្រាប់​ទៅ​កូន​ក្រុម​ទៀត​ថា ​កុំ​ធុញថប់​ឱ្យ​សោះ ទោះ​ជា​ប្រកួត​ទល់​ក្រុម​ការពារ​តំណែង​ជើង​ឯក​ក៏​ដោយ។ លោក​ជឿ​ជាក់​លើ​កូន​ក្រុម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជូន​ប្រជាជន​វៀតណាម​ជាក់​ជា​មិន​ខាន៕ប្រភព៖ Vnexpress


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT