Ole៖ ​McTominay ​ជា​កីឡាករ Man Utd ​មិន​អាច​ខ្វះ​បាន​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ ​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​លើក​សរសើរ​ដល់​ខ្សែ​បម្រើ Scott McTominay ​ដែល​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ ដោយ​សូម្បី​តែ​លោក Jose ​ក៏​បាន​សរសើរ​ដល់​កីឡាករ​អង់គ្លេស​វ័យ​ក្មេង​ម្នាក់​នេះ​ដែរ ព្រោះ​រូបគេ​បាន​ជួយ​កាត់​បាល់​ប្រយុទ្ធ​របស់​ក្រុម Spurs ​និង​ចែក​បាល់​ឱ្យ​ក្រុម Man Utd ​លេង​បាន​យ៉ាង​ល្អ។

លោក Ole ​និយាយ​ដូច្នេះ​ថា​៖ “អ្នក​អាច​និយាយ​បាន​នៅ​ពេល​នេះ Scott McTominay ​មិន​អាច​ដក​ចេញ​ពី​ជម្រើស​១១​នាក់​ដំបូង​បាន​ទេ។ ​កម្លាំង ​និង​កាយ​សម្បទា​របស់​ខ្សែ​បម្រើ​រូប​នេះ ​បាន​ជួយ​ដល់​យើង​ច្រើន។ មាន​គាត់ និង Fred ​ក្រុម​របស់​យើង​លេង​បាន​ល្អ​នៅ​តំបន់​កណ្ដាល។ ​ពួកគេ​បាន​កាត់​ក្ដី​ចង្វាក់​លេង​របស់​ក្រុម Spurs ​និង​ផ្ដល់​ល្បឿន​ប្រយុទ្ធ​ដល់​តំបន់​ខាង​លើ​របស់​យើង​យ៉ាង​ល្អ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT