គំរូ​ល្អ​មែន Ronaldo ​ទៅ​ជួយ​គ្រា Cavani ​ចេញ​ពី​ទីលាន ​មិន​មែន​ប្រញាប់​បាន​លេង​ទេ

នៅ​នាទី​៧២ ​ខ្សែ​ប្រយុទ្ធ Canavi ​ដែល​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​អ៊ុយរុយហ្គាយ ២-១ ​លើ​ក្រុម​ព័រទុយហ្គាល់​នោះ ​បាន​រក​របួស​សាច់​ដុំ ​បណ្ដាល​ឱ្យ​គេ​ត្រូវ​ដើរ​ចេញ​ពី​ទីលាន។

ដោយសារ​តែ​មាន​អាការៈ​ឈឺ​ជើង​ខ្លាំង​ពេក ពេល​ក្រោក​ឈរ​នោះ ​កីឡាករ​ដំបូង​គេ​ដែល​សម្រេច​ចិត្ត​ទៅ​ជួយ​គ្រា Cavani ​មិន​មែន​មិត្ត​រួម​ក្រុម​របស់​គេ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ គឺ Cristiano Ronaldo ​ទៅ​វិញ​ទេ ដែល​បាន​ទៅ​ជួយ​គ្រា​ចេញ ​ហើយ​ក៏​បាន​បង្ហាញ​កាយ​វិការ​ថា​មិន​ប្រញាប់​ដើម្បី​លេង​បន្ដ​ដែរ។ Ronaldo ​បាន​ដើរ​មួយ​ៗ​ជាមួយ Cavani ​ដើម្បី​កុំ​ឱ្យ​របួស​ឈឺ​កាន់​តែ​ខ្លាំង។

ចំណុច​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទះ​ដៃ និង​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់ Ronaldo ​ជា​ពន់​ពេក ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ម្នាក់ ​មាន​ទឹក​ចិត្ត​ជា​កីឡា​ពិត​ៗ ​មិន​មែន​ចង់​តែ​ឈ្នះ​មួយ​មុខ​នោះ​ទេ។ បើ​ទោះ​ជា​ក្រុម​មិន​ទទួល​បាន​លទ្ធផល​ឈ្នះ​មែន ប៉ុន្តែ Ronaldo ​បាន​ឆក់​យក​ទឹក​ចិត្ត​អ្នក​ស្រលាញ់​កីឡា​ជា​ច្រើន​រួច​ជា​ស្រេច​ទៅ​ហើយ ​ចំពោះ​ទង្វើ​របស់​ខ្លួន​កាល​ពី​យប់មិញ​នេះ៕ប្រភព៖ MARCA

  • គំរូ​ល្អ​មែន Ronaldo ​ទៅ​ជួយ​គ្រា Cavani ​ចេញ​ពី​ទីលាន ​មិន​មែន​ប្រញាប់​បាន​លេង​ទេ