គ្រូ​ថៃ ​ថា​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត​ទល់​ក្រុម​វៀតណាម​រសៀល​នេះ​

លោក​ Nishino ​គ្រូ​បង្វឹក​ក្រុម U22 ​ថៃ ​ថា​ត្រូវ​តែ​ឈ្នះ​ក្រុម​វៀតណាម​ដាច់​ខាត​ក្នុង​ការ​ប្រកួត​នៅ​រសៀល​ម៉ោង​៣​នេះ ​ដើម្បី​បាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ។

​ក្រុម​ថៃ វៀតណាម ​និង​ឥណ្ឌូណេស៊ី ​មិន​ទាន់​ប្រាកដ​ថា​មួយ​ណា​ត្រូវ​ធ្លាក់​ចេញ​នោះ​ទេ ​ដោយ​ត្រូវ​រង់ចាំ​មើល​ប្រកួត​រសៀល​នេះ​សិន។ ​ការ​ប្រកួត​នេះ គឺ​ក្រុម​ថៃ ប៉ះ​វៀតណាម ​និង​ឥណ្ឌូណេស៊ី ​ប៉ះ​ក្រុម​ឡាវ។ ​វា​ជា​ការ​ប្រកួត​ដែល​ស្វិតស្វាញ​សម្រាប់​ក្រុម​ថៃ ​និង​វៀតណាម ​ដោយ​ឡែក​ក្រុម​ឥណ្ឌូណេស៊ី ​ដូចជា​មិន​ពិបាក​ពេក​នោះ​ទេ ព្រោះ​ប៉ះ​ក្រុម​ឡាវ។

​គិត​ត្រឹម​មុន​ប្រកួត ​ក្រុម​វៀតណាម​នៅ​លេខ​១ ​មាន​១២​ពិន្ទុ ​គ្រាប់​ចំណេញ​១៣​គ្រាប់ ​ឥណ្ឌូណេស៊ី ​មាន​៩​ពិន្ទុ​គ្រាប់​ចំណេញ​១១​គ្រាប់ ​និង​ថៃ​មាន​៩​ពិន្ទុ គ្រាប់​ចំណេញ​១៩​គ្រាប់។ ​ថៃ ​មាន​ឱកាស​បាន​ឡើង​វគ្គ​បន្ដ ​លុះ​ត្រា​យក​ឈ្នះ​ក្រុម​វៀតណាម​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ។

 

មុន​ការ​ប្រកួត​នេះ ចាប់​ផ្ដើម ​លោក Nishino ​គ្រូ​បង្វឹក​ក្រុម​ថៃ ​បាន​និយាយ​ថា​៖ “​ខ្ញុំ​មិន​ធានា​ថា​យើង​រក​បាន​២​គ្រាប់​ឡើង​ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​កីឡាករ​ទាំង​អស់​ថា​ត្រូវ​រក​គ្រាប់​បាល់​ទី​១​ឱ្យ​បាន​លឿន​បំផុត ​មុន​គិត​គ្រាប់​បាល់​ទី​២។ យើង​នឹង​មាន​សម្ពាធ​ខ្លាំង បើ​មិន​អាច​រក​១​គ្រាប់​លឿន​ទេ​នោះ។ វា​ជា​ការ​ប្រកួត​ដ៏​ពិបាក​សម្រាប់​ក្រុម​យើង ​ប៉ុន្តែ​យើង​ត្រូវ​តែ​ឡើង​វគ្គ​បន្ទាប់​ឱ្យ​បាន​”៕ប្រភព៖ Bangkokpost


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT