UAE ​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ពី​តំណែង​ហើយ​

ក្រុម​បាល់ទាត់​អារ៉ាប់​រួម បាន​បណ្ដេញ​លោក ​Bert van Marwijk ​ចេញ​ពី​តំណែង​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ទើប​បាន​៩​ខែ​ប៉ុណ្ណោះ។

​ក្រុម​អារ៉ាប់​រួម ​ធ្វើ​មិន​បាន​ល្អ​សោះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 ​ដោយ​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​ថៃ ​វៀតណាម ​ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​ហើយ ប៉ុន្តែ​ពួកគេ​បែរ​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​ពិន្ទុ​ទៅ​វិញ។ ​ឆ្លង​កាត់​ការ​ប្រកួត​ច្រើន​ប្រកួត​មក​នេះ ​ថ្នាក់​ដឹក​នាំ​មើល​ឃើញ​ថា​ទម្រង់​លេង​របស់​ក្រុម​មិន​ល្អ​ឡើយ ដូច្នេះ​ហើយ​ទើប​សម្រេច​ដក​គ្រូ​បង្វឹក​ចេញ​តែ​ម្ដង។

ក្រុម​អារ៉ាប់​រួម​បច្ចុប្បន្ន​នេះ ​ឈរ​នៅ​លេខ​៥​ក្នុង​​តារាង ​ដោយ​លេង​៤​ប្រកួត​ឈ្នះ​២​ប្រកួត ​និង​ចាញ់​២​ប្រកួត ​មាន​៦​ពិន្ទុ។ ​លេខ​១​ក្នុង​ពូល G ​នេះ គឺ​វៀតណាម​លេង​៥​ប្រកួត ​មាន​១១​ពិន្ទុ ​លេខ​២ ​ក្រុម​ម៉ាឡេស៊ី ​មាន​៩​ពិន្ទុ ​និង​លេខ​៣​ថៃ ​មាន​៨​ពិន្ទុ៕ប្រភព៖ Foxsportsasia


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT