ភ្នាក់ងារ​របស់ Dembele កំពុង​រត់ការ​ទាក់ទង​ទៅ​ក្លឹប​យក្ស​នៅ​អង់គ្លេស​មួយ

អ្នករត់ការ​របស់​កីឡាករ Ousmane Dembele បាន​នឹង​កំពុង​ធ្វើ​ការ​ទាក់ទង​ជា​សម្ងាត់​មួយ​ទៅ​កាន់​ក្លឹប Manchester City ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​កីឡាករ​បារាំង​ចាកចេញ​ពី Camp Nou ដើម្បី​ចូលរួម​នៅ​ទឹកដី​អង់គ្លេស។

សារ​នេះ​ធ្វើ​ឡើង​ទន្ទឹម​ពេល​ដែល​ក្រុម​មេឃ​ខៀវ​ចាត់ការ​ដោយ​លោក Pep Guardiola កំពុង​បម្រុង​នឹង​បាត់បង់​កីឡាករ​ឆ្នើម Leroy Sane ឲ្យ​ទៅ​ក្លឹប Bayern Munich ​ព្រោះ​ម្តង​ជា​ពីរ​លើក​ក្លឹប​អាល្លឺម៉ង់​តែង​រមែង​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ដល់​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ជា​ខ្លាំង។

ជាមួយ​គ្នា​នេះ​ដែរ Dembele ក៏​រង​ភាព​រកាំរកូស​ដោយ​សារ​បញ្ហា​របួស បូក​ផ្សំ​នឹង​ការ​ចុះ​ថមថយ​ឱកាស​បង្ហាញ​ខ្លួន​នៅ​អ្នក​មាន​បុណ្យ​ដែរ​នោះ ជា​ហេតុ​ដែល​អាច​ឲ្យ Pep ធ្វើ​ការ​ពិចារណា​លើ​សំណើ​នៅ​តម្លៃ​សមរម្យ​ណា​មួយ។

គួរ​រំឭក​ថា​បុរស​វ័យ ២២ ឆ្នាំ​បាន​ចាកចេញ​ពី Dortmund ជាមួយ​តម្លៃ​ខ្លួន ១១២ លាន​ផោន ហើយ​បើ​តាម​សំណើ​ដែល​ City ចង់​ចំណាយ​គឺ​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៩៥ លាន​អឺរ៉ូ តែ​ប្រភព​ខ្លះ​ថា​ Barca ចង់​ទុក Dembele ដើម្បី​ដោះដូរ​យក Neymar ចេញ​ពី PSG ជាង៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT