ឥណ្ឌូ​ប៉ះ​ឡាវ ស្រប​ពេល​វៀតណាម​ជួប​ថៃ​រសៀល​នេះ ដើម្បី​កាត់សេចក្ដី​ក្រុម​ត្រូវ​ជួប​កម្ពុជា

ការ​ប្រកួត​លើ​វិញ្ញាសា​បាល់ទាត់​បុរស​អាយុ​ក្រោម ២២ ឆ្នាំ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​វគ្គ​ជម្រុះ​យក​ ៤ ក្រុម​ចុង​ក្រោយ​នឹង​ត្រូវ​បញ្ចប់​នៅ​រសៀល​នេះ​វេលា​ម៉ោង ១៥:០០ នាទី ដោយ​កីឡដ្ឋាន​ទាំង​បី​នឹង​បើក​ទ្វារ​ស្វាគមន៍​ការ​ប្រកួត​ ៣ គូ​ដំណាល​គ្នា។

ប្រ៊ុយណេ​ដែល​ជា​ក្រុម​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ត្រូវ​ប៉ះ​គ្នា​នឹង​សិង្ហបុរី (ទោះ​ចាញ់​ឈ្នះ​សុទ្ធ​សឹង​ត្រូវ​ធ្លាក់) ស្រប​ពេល​ឥណ្ឌូណេស៊ី​ត្រូវ​ប៉ះ​ឡាវ និង​វៀតណាម​ត្រូវ​ជួប​ក្រុម​ដំរី​ថៃ។

សម្រាប់​ឥណ្ឌូណេស៊ី​ចាំ​បាច់​ត្រូវ​ការ​ស្វែងរក​ជ័យជម្នះ​ជា​ចាំ​បាច់​ដើម្បី​ធានា​ពី​កៅអី​ទៅ​វគ្គ​បន្ទាប់​របស់​ខ្លួន ឬ​អាច​បាន​ត្រឹម​ស្មើ ក្នុង​ករណី​ដែល​ថៃ​ចាញ់។

មិន​ខុស​ពី​វៀតណាម​ត្បិត​នាំ​មុខ​គេ ១២ ពិន្ទុ ប៉ុន្តែ​បើ​លទ្ធផល​ទទួល​បរាជ័យ នោះ​កៅអី​សម្រាប់​វគ្គ​បន្ទាប់​ក៏​មិន​ទាន់​អាច​ធានា​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​ប្រសិន​ស្មើ នោះ ១០០ ភាគរយ​គឺ​នាគ​មាស​វៀតណាម​ដែល​ជា​ក្រុម​ឈរ​លេខមួយនៅ​ពូល B ត្រូវ​មក​ជួប​ក្រុម​ឈរ​លេខ​ពីរ​នៅ​ពូល A គឺ​កម្ពុជា​ដែល​ទើប​យក​ឈ្នះ​ម៉ាឡេស៊ី ៣-១ កាល​ពី​រសៀល​ថ្ងៃ​ទី ៤ ធ្នូ​ម្សិលមិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT