Klopp ឈ្នះ​ប្រកួត​ទី ១០០ ស្រប​ពេល​កំណត់ត្រា​ឈ្នះ​បណ្តាក់​គ្នា ៣២ ឆ្នាំ​ត្រូវ​បញ្ចប់

ការ​យក​ឈ្នះ​ទៅ​លើ Everton ៥-២ នៅ​មុន​នេះ បាន​ជួយ​ឲ្យ​ហង្ស​ក្រហម​សាង​សមិទ្ធផល​នៃ​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្រ្ត​ជា​ច្រើន មិន​ថា​តែ​សម្រាប់​ក្លឹប​និង​អ្នកចាត់ការ​នោះ​ទេ។

លោក Klopp បាន​ឈ្នះ​ប្រកួត​ទី ១០០ របស់​ខ្លួន​ហើយ ជាមួយ​ការ​ដឹកនាំ​ឲ្យ​ហង្ស​នៅ​រាត្រី​នេះ តាម​រយៈ​ការ​ប្រកួត​សរុប​ត្រឹម ១៥៩ លើក ពោល​ជា​កំណត់ត្រា​ធ្វើ​បាន​រហ័ស​ជាង Kenny Daglish ដែល​ចាយ​ពេល ១៦៧ ប្រកួត។

មួយ​ផ្សេង​ទៀត​សម្រាប់ Liverpool កាល​ពី​សប្តាហ៍​មុន ដែល​ស្មើ​កំណត់ត្រា​មិន​ធ្លាប់​ចាញ់ ៣១ ប្រកួត​ជាប់​គ្នា ដែល​កំណត់ត្រា​នេះ​ធ្លាប់​បំបែក​បាន​កាល​ពី​ខែ​ឧសភា ឆ្នាំ ១៩៨៧ និង មិនា ឆ្នាំ ១៩៨៨ ទី​បំផុត​ហង្ស​បន្ថែម​ជោគជ័យ ១ ប្រកួត​ទៀត​ពោល​​គឺ​ឡើង​ដល់ ៣២ ប្រកួត​សរុប ជា​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្រ្ត៕ ប្រភព៖ ThisIsAnfield.com

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT