នៅជំនួបនៃការតតាំងក្នុងក្របខ័ណ្ឌ Premier League ពាក់កណ្តាលសប្តាហ៍នេះ បិសាចក្រហម Manchester United ដែលស្ថិតក្រោមការដឹកនាំដោយលោក Ole Gunnar Solskjaer ទីបំផុតបានរកឃើញជ័យជម្នះ ក្រោយបំបាក់ទៅលើគ្រូចាស់របស់ក្លឹប Tottenham Hotspur នៅលទ្ធផល ២-១ នៅឯទឹកដី Old Trafford។
អាចថាជាបាល់សំណាងនៅគ្រាប់នាំមុខទីពីរ ដែលជាបាល់ពិន័យ ១១ ម៉ែត្របំបែកដោយ Marcus Rashford នៅនាទី ៤៩ ទន្ទឹមពេលកីឡាករអង់គ្លេសរូបនេះក៏ជាចំណែកនាំមុខមុននៅនាទី ៦ ឲ្យ United ផងដែរ។
សម្រាប់ Spurs សាច់បាល់គ្របដណ្តប់លើម្ចាស់ផ្ទះមាន ៥៤ ភាគរយ តាមរយៈការបញ្ជូន ៤៩៩ លើកសរុប ស៊ុតចំគោលដៅ ៥ លើក បំបែកបានមួយគ្រាប់ដោយកីឡាករ Dele Alli។ ៣ ពិន្ទុដ៏មានន័យរបស់ United ទាញក្លឹបនេះឲ្យមកឈរលេខ ៦ បណ្តោះអាសន្ន ខណៈ Spurs នៅឈរលេខ ៨ ក្នុងតារាង៕
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=cqpZ9Aj6uWk