(VDO) Liverpool លុត Everton ៥-២ ជា​សារ​គំរាម​មុន​ប៉ះ​គ្នា​ម្តង​ទៀត​នៅ FA Cup

ហង្ស​ក្រហម Liverpool ​បាន​បន្ត​កំណត់ត្រា​មិន​ស្គាល់​បរាជ័យ​នៅ​ជំនួប​ជុំ​ទី ១៥ នៅ​ក្របខ័ណ្ឌ Premier League ​ក្រោយ​បំបាក់​ទៅ​លើ Everton នៅ​លទ្ធផល ៥-២ បន្ត​គម្លាត​ពិន្ទុ​នាំ​មុខ ៨ ពិន្ទុ​លើ Leicester និង ១១ ពិន្ទុ​លើ Man City។

ការ​លេង​ដោយ​ទំនុក​ចិត្ត​ត្បិត​ថ្ងៃ​នេះ​អវត្តមាន​កីឡាករ​ជួរ​មុខ​សំខាន់​ពីរ​រូប​មាន Firmino និង Salah នៅ​ជម្រើស ១១ រូប​ដំបូង ប៉ុន្តែ​ការ​រក​គ្រាប់​បាល់​នៅ​តែ​បន្ត​កើត​មាន​តាម​រយៈ​កីឡាករ Divock Origi នាទី ៦,៣១ ខណៈ Xherdan Shaqiri នាទី ១៧ រី​ឯ Sadio Mane នាទី ៤៥ និង​បិទ​តង់​ដោយ Wijnaldum នាទី ៩០ ស្រប​ពេល Michael Keane និង Richarlison ជា​អ្នក​ស្រោច​ក្រុម​ស្ករ​គ្រាប់​បាន​ ២ គ្រាប់​សង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=g1kWX5onNMI

រំឭក​ថា​ជំនួប​ដដែល​នេះ​នឹង​ត្រូវ​កើត​ឡើង​ម្តង​ទៀត​នៅ FA Cup ជុំ​ទី ៣ ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ចាប់​ឲ្យ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ៤ មករា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT