អនាគត​ Kylian Mbappe នឹង​សម្រេច​ត្រឹម​ចុង​រដូវ​កាល​នេះ​ហើយ

Kylian Mbappe នឹង​រង់ចាំ​រហូត​ដល់​បញ្ចប់​រដូវ​កាល ២០១៩/២០ ដើម្បី​សម្រេច​ថា​តើ​ខ្លួន​នឹង​ត្រូវ​បន្ត​លេង​ឲ្យ​ក្លឹប Paris Saint-Germain ឬ​ចាកចេញ​ទៅ​កាន់​ទ្រនំ​យក្ស​ណា​មួយ​ផ្សេង​ទៀត។

យុវជន​សញ្ជាតិ​បារាំង​ត្រូវ​បាន​លេចលឺ​ចចាមអារ៉ាម​ថា​គិត​ចង់​ចាកចេញ ប្រសិន​ណា PSG របូត​ពាន UCL ម្តង​ទៀត​នា​រដូវ​កាល ២០១៩/២០ នេះ។ ប្រធាន​ក្លឹប​លោក Florentino Perez នឹង​ក្លាយ​ជា​អ្នក​ចាំ​ត្រង​យក Mbappe ព្រោះ​តាម​ដឹង​ថា​មិន​ថា​តែ​ប្រធាន​ក្លឹប​សូម្បី​អ្នកចាត់ការ Zidane ក៏​ពេញ​ចិត្ត​លើ Mbappe ខ្លាំង​ដូច​គ្នា។

បញ្ជាក់​ថា​បុរស​វ័យ ២០ ឆ្នាំ​រក​បាន ៧០ គ្រាប់​ហើយ​ក្នុង ១០០ ប្រកួត​សរុប​ឲ្យ​ក្លឹប PSG។ ផ្អែក​តាម​តម្លៃ​ផ្ទេរ​កន្លង​ទៅ Mbappe មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លំដាប់​ទី​ពីរ​បន្ទាប់​ពី Neymar Jr ពោល​គឺ​ថ្លៃ​ដល់​ទៅ ១៥៨ លាន​ផោន​នៅ​ឆ្នាំ ២០១៧៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT