អាហ្សង់ទីន ​ប៉ះ​ឈីលី ​ពូល A ​ការ​ប្រកួត Copa America 2020 ​

ការ​ប្រកួត​ពាន​រង្វាន់​ Copa America  2020 ​បាន​ចាប់​ពូល​រួច​រាល់​ហើយ ​ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន ​និង​កូឡុំប៊ី។

សម្រាប់​ការ​ចាប់​ពូល​បាន​បែងចែក​ជា​២​ពូល A ​និង B ​។ ដោយ​ក្នុង​ពូល A ​មាន​ក្រុម​អាហ្សង់ទីន ឈីលី ​បូលីវី ​អ៊ុយរុយហ្គាយ ​ប៉ារ៉ាហ្គាយ ​និង​អូស្ត្រាលី។ ក្នុង​ពូល B ​មាន​ក្រុម​ប្រេស៊ីល ​កូឡុំប៊ី ​វេណេហ្ស៊ុយអេឡា ​អេក្វាឌ័រ ​ប៉េរូ ​និង​កាតា។ ​ប្រេស៊ីល ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​នេះ។

រូបមន្ដ​នៃ​ការ​ប្រកួត គឺ​ក្នុង​មួយ​ពូល ​យក​៤​ក្រុម​ពី​លេខ​១​ដល់​លេខ​៤ ដើម្បី បាន​៨​ក្រុម​ឡើង​ទៅ​លេង​វគ្គ​បន្ដ​ទៀត។ ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី​១២​កក្កដា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT