ហាងឆេង​កីឡាករ​ល្បីៗ​ធ្លាក់​ចុះ​ច្រើន​នៅ​ឆ្នាំ ២០១៩ ខ្លះ​ធ្លាក់​ជាង ៥០ លាន​អឺរ៉ូ​ក៏​មាន

សម្រប​បាន​ទៅ​នឹង​ភាព​រកាំរកូស បញ្ហា​របួស​លើ​ទីលាន ក៏​ដូច​ជា​កត្តា​អាយុ បូក​ផ្សំ​នឹង​សមិទ្ធផល​មិន​សូវ​សម្រេច​ក្នុង​ក្លឹប​ផង​នោះ ជា​ហេតុ​រុញ​ច្រាន​ឲ្យ​តម្លៃ​ខ្លួន​របស់​កីឡាករ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក។

ផ្អែក​តាម​សារព័ត៌មាន AF ​បាន​បង្ហាញ​ពី​ហាងឆេង​ថ្លៃ​ខ្លួន​របស់​កីឡាករ​សំខាន់ៗ​ ដែល​មាន​ការ​ប្រែប្រួល​បើ​ធៀប​នឹង​ចន្លោះ​ពេល​នៅ​ខែ​មករា មក​ទល់​ខែ​ធ្នូ ចុង​ឆ្នាំ ២០១៩ នេះ៖

  • Philippe Coutinho ធ្លាក់​ចុះ ៥០ លាន​អឺរ៉ូ មក​សល់​ត្រឹម ៩០ លាន​អឺរ៉ូ
  • Marcelo ​ធ្លាក់​ចុះ ៤៥ លាន​អឺរ៉ូ មក​សល់​ត្រឹម ២៥ លាន​អឺរ៉ូ
  • Paulo Dybala ​ធ្លាក់​ចុះ ៣៥ លាន​អឺរ៉ូ មក​សល់​ត្រឹម ៧៥ លាន​អឺរ៉ូ
  • Ivan Rakitic ​ធ្លាក់​ចុះ ៣០ លាន​អឺរ៉ូ មក​សល់​ត្រឹម ៣៥ លាន​អឺរ៉ូ
  • Samuel Umtiti ធ្លាក់​ចុះ ២៥ លាន​អឺរ៉ូ មក​សល់​ត្រឹម ៤៥ លាន​អឺរ៉ូ
  • Kevin de Bruyne ​ធ្លាក់​ចុះ ២០ លាន​អឺរ៉ូ មក​សល់​ត្រឹម ១៣០ លាន​អឺរ៉ូ
  • Gareth Bale ​ធ្លាក់​ចុះ ២០ លាន​អឺរ៉ូ មក​សល់​ត្រឹម ៦០ លាន​អឺរ៉ូ
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT