Son ជា​កីឡាករ​អាស៊ី​បាន​ចំណាត់ថ្នាក់ Ballon d’Or ល្អ​ដាច់​គេ​ក្នុង​ប្រវត្តិសាស្រ្ត

Son Heung-min ​បាន​បញ្ចប់​ចំណាត់ថ្នាក់​នៅ​ព្រឹត្តិការណ៍ Ballon d’Or ឆ្នាំ​នេះ នៅ​លេខ​រៀង​ទី ២២ ដែល​នេះ​រុញ​ច្រាន​ឲ្យ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ប្រែ​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​បង្អស់​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​បំផុត។

កន្លង​ទៅ Younis Mahmoud របស់​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ ២០០៧ ធ្លាប់​ឈរ​ឈ្មោះ​ដូច​គ្នា ប៉ុន្តែ​ឈរ​ចំណាត់ថ្នាក់​ត្រឹម​លេខ​រៀង​ទី ២៩ តែ​ប៉ុណ្ណោះ។

គួរ​រំឭក​ថា​អតីត​ខ្សែ​ប្រយុទ្ធ​នៅ RSC Anderlecht គឺ Seol Ki-Hyeon និង Park Ji-sung របស់ Man Utd ជា​កីឡាករ​កូរ៉េ​ខាង​ត្បូង​ពីរ​រូប​ផ្សេង​ទៀត​ដែល​ឈរ​ឈ្មោះ ប៉ុន្តែ​ស្ថិត​ត្រឹម​បេក្ខភាព ៥០ រូប​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​ក្នុង​អំឡុង​ឆ្នាំ ២០០២ និង ២០០៥៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT