លោក Fabio Paratici ប្រធានផ្នែកកីឡានៅ Juventus បានបញ្ជាក់ថា Cristiano Ronaldo នឹងនៅជាមួយក្រុមបន្ដទៀតនារដូវកាលក្រោយ រហូតដល់រូបគេបានឈ្នះពាន Ballon d’Or ។
Ronaldo និងអ្នកចាត់ការ Sarri ហាក់ដូចជាមានរឿងមិនពេញចិត្តគ្នាច្រើនមួយរយៈចុងក្រោយនេះ រហូតធ្វើឱ្យអ្នកគាំទ្រនៅអ៊ីតាលីគិតថាអនាគតរបស់អតីតកីឡាករ Real Madrid រូបនេះ អាចនៅមិនយូរជាមួយក្រុមឡើយ។ យ៉ាងណាមិញ បើតាមការបញ្ជាក់របស់លោក Fabio ប្រធានផ្នែកកីឡានៅក្លឹប Juventus គឺរឿងទាំងអស់នេះមិនពិតឡើយ Ronaldo នឹងបន្ដលេងឱ្យក្រុមទៀតនារដូវកាលក្រោយ។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ មានមហិច្ឆតាធំជាមួយក្រុម ដោយចង់ឈ្នះ UEFA Champions League និងពានរង្វាន់ Ballon d’or មួយទៀតផងដែរ។ លោក Fabio បានបន្ដទៀតថាសមត្ថភាពរបស់ Ronaldo សក្ដិសមសម្រាប់ពានរង្វាន់កិត្តិយសឆ្នាំនេះណាស់ ប៉ុន្តែលទ្ធផលបែរជាគេបោះឱ្យ Messi ទៅវិញ៕ប្រភព៖ Dailymail