Jose ៖ Bruno ​តម្លៃ​ខ្លួន​ខ្ពស់ ​ខ្លាំង​មិន​អាច​មក​លេង​នៅ Spurs ​បាន​ទេ​

លោក​ Jose Mourinho ​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ​ Bruno Fernandes ​មាន​កម្រិត​លេង​ល្អ​ណាស់ ​ហើយ​តម្លៃ​ខ្លួន​របស់​គេ​វិញ​ក៏​នឹង​ឡើង​ខ្ពស់​រហូត​ផុត​សមត្ថភាព​របស់​ក្រុម Spurs ​អាច​ទិញ​យក​បាន​ដែរ​។

Bruno Fernandes ​កំពុង​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ប្រជែង​គ្នា​ដណ្ដើម​យក។ ​ក្នុង​នោះ​ក៏​មាន Spurs ​មួយ​ដែរ ​កាល​លោក Pochettino ​នៅ​ដឹក​នាំ​ក្រុម។ តែ​មក​ដល់​សម័យ Jose ​ចូល​កាន់​តំណែង​វិញ ​លោក​បាន​បញ្ជាក់​ថា​ក្រុម Spurs ​មិន​មាន​សមត្ថភាព​អាច​នាំ​យក​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ម្នាក់​នេះ​មក​រួម​ក្រុម​បាន​ឡើយ ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ដែល​ទើប​បន្ដ​កុងត្រា​នោះ ​នឹង​ឡើង​ខ្ពស់​មិន​ខាន។

លោក Jose ​បាន​បន្ថែម​ដូច្នេះ​ទៀត​ថា​៖ “យើង​មិន​មែន​ជា​ក្លឹប​ដែល​ចំណាយ​ច្រើន​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​នោះ​ទេ។ ​ខ្ញុំ​អាច​និយាយ​ថា​មិន​អាច​ឡើយ​សម្រាប់ Bruno ​ព្រោះ​រូបគេ​ស្ថិត​ក្នុង​កម្រិត​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់។ ​តម្លៃ​ខ្លួន​បច្ចុប្បន្ន​គឺ​រហូត​ដល់​៨៥​លាន​ផោន​ទៅ​ហើយ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT