វីដេអូមួយបានបែកធ្លាយ ដោយលោក Simeone អ្នកចាត់ការក្រុម Atletico Madrid បានអបអរគ្រាប់បាល់របស់ Lionel Messi ដែលស៊ុតចូលក្រុមរបស់ខ្លួនទៅវិញ។
Messi ជាតួអង្គសំខាន់ជួយក្រុម Barcelona យកបាន៣ពិន្ទុពីក្រុម Atletico Madrid ដោយឈ្នះ ១-០ កាលពីពេលកន្លងទៅនេះ។ ១គ្រាប់ដែលកើតឡើងនៅចុងម៉ោងនេះហើយ បានធ្វើឱ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យសប្បាយចិត្តយ៉ាងខ្លាំង ហើយសូម្បីតែលោក Simeone ដែលជាអ្នកដឹកនាំក្រុម AT Madrid ឯណោះ ក៏អបអរនិងសរសើរចំពោះ១គ្រាប់នេះដែរ។
អ្នកគាំទ្រហាក់មិនចម្លែកឡើយសម្រាប់កាយវិការរបស់អ្នកចាត់ការខាងលើនេះ ព្រោះថាលោកជាជនជាតិអាហ្សង់ទីនដូច Messi ដែរ ហើយមួយវិញទៀត លោកក៏ជាអ្នកគាំទ្ររបស់ Messi ដែរ។ Simeone ធ្លាប់និយាយថាគ្មានអ្វីអាចរារាំងប្រធានក្រុម Barcelona បានឡើយ ប្រសិនបើរូបគេពិតជាលេងពេញលេធ និងមិនមានបញ្ហារបួសទេនោះ៕ប្រភព៖ Dailymail