Modric ម្ចាស់ពាន Ballon d’Or ឆ្នាំចាស់ បានឡើងប្រគល់ពានទៅឱ្យ Lionel Messi ដែលជាម្ចាស់ពានរង្វាន់ឆ្នាំថ្មី ដោយអមជាមួយពាក្យសម្ដីយ៉ាងគួរសមថែមទៀតផង។
ខ្សែបម្រើរបស់ក្រុម Real Madrid រូបនេះបានបញ្ជាក់ថា៖ “អបអរសាទរ អ្នកសមនឹងទទួលបានវា។ Messi ពិតជាល្អ គាត់ជាកីឡាករល្អម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយខ្ញុំអបអរគាត់ចំពោះអ្វីដែលគាត់បានធ្វើ។ វាគួរតែទំនៀមទម្លាប់ល្អមួយ ដែលអ្នកឈ្នះឆ្នាំចាស់ មកប្រគល់ពានឱ្យអ្នកឈ្នះឆ្នាំថ្មី។ ខ្ញុំមកទីនេះ ព្រោះបាល់ទាត់ជាការផ្ដល់តម្លៃឱ្យគ្នា ហេតុផលខ្ញុំមកគឺដើម្បីផ្ដល់ពានរង្វាន់នេះឱ្យគាត់”។
Messi ឈ្នះពាន Ballon d’Or នេះជាលើកទី៦ហើយក្នុងអាជីពបាល់ទាត់របស់ខ្លួន ហើយវាក៏ជាការឈ្នះច្រើនជាងកីឡាករណាៗទាំងអស់ផងដែរ។ Ronaldo ដែលជាគូប្រជែងខ្លាំងរបស់គេនោះ ឈ្នះពានរង្វាន់នេះ បានត្រឹម៥ដងប៉ុណ្ណោះ៕ប្រភព៖ Marca