Arsenal ​កំពុង​ទាក់ទង​អតីត​គ្រូ Valencia ​មក​ដឹក​នាំ​ក្រុម​

ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​ទាក់ទង​លោក ​Marcelino ​អតីត​អ្នក​ចាត់ការ​ក្រុម Valencia ​មក​ជំនួស​តំណែង​របស់​លោក Emery ​ហើយ​។

​តាំង​ពី​បណ្ដេញ​លោក Emery ​ចេញ​ពី​តំណែង​មក ​ក្រុម Arsenal ​នៅ​មិន​ទាន់​រក​បាន​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម​នៅ​ឡើយ​ទេ។ ​បច្ចុប្បន្ន​នេះ ពួកគេ​កំពុង​ទាក់ទង​លោក Marcelino ​ដែល​ដឹក​នាំ​ក្រុម Valencia ​បាន​យ៉ាង​ល្អ​នា​រដូវ​កាល​មុន ​ដោយ​ឈ្នះ Copa del Rey ​និង​នាំ​ក្រុម​លេង UEFA Champions League ​វិញ​បាន​ទៀត។ ​តែ​ដោយ Marcelino ​បាន​ចាកចេញ​ពី​ក្រុម ​ដោយសារ​មាន​បញ្ហា​ជាមួយ​ម្ចាស់​ក្លឹប Peter Lim ​ផ្ទាល់​តែ​ម្ដង។

បុរស​វ័យ​៥៤​ឆ្នាំ​នេះ ​មិន​មាន​បទ​ពិសោធ​ដឹក​នាំ​ក្រុម​លីគ​កំពូល​អង់គ្លេស​ឡើយ ប៉ុន្តែ​លោក​មាន​បទ​ពិសោធ​ជោកជាំ​ក្នុង​ការ​ដឹក​នាំ​ក្រុម​នៅ​អេស្ប៉ាញ។ ​ប្រសិន​បើ​ការ​ចរចា​ជោគជ័យ ​ការ​ប្រកាស​ជា​ផ្លូវការ​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕ប្រភព៖ Dailymail


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT