លោក Mendes ភ្នាក់ងារទីផ្សារកីឡាដ៏ល្បីនៅលើលោក បានបញ្ជាក់ថា Ronaldo ជាកីឡាករល្អបំផុតនៅលើលោកនេះ គ្មានអ្វីត្រូវសង្ស័យឡើយ។
Messi ទើបឈ្នះពាន Ballon d’Or ជាលើកទី៦របស់ខ្លួនកាលពីយប់មិញនេះ ក្រោយពីទទួលបានការគាំទ្រច្រើនជាង Van Dijk និង Ronaldo ។ លទ្ធផលឈ្នះពាននេះ បានធ្វើឱ្យប្រធានក្រុមរបស់ Barcelona រូបនេះ ក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលអាចឈ្នះពានកីឡាករល្អជាងគេលើលោកនេះច្រើនជាងគេបំផុត។ Ronaldo ដែលជាគូប្រជែងរបស់គេនោះ ទើបឈ្នះបាន៥ដងប៉ុណ្ណោះ។
ត្បិតតែយ៉ាងនេះក្ដី លោក Mendes ក៏នៅតែមានទំនុកចិត្តនិងជឿជាក់ថាមានតែ Ronaldo ម្នាក់គត់ដែលជាកីឡាករល្អបំផុតលើលោក។ ការខិតខំប្រឹងប្រែង និងទេពកោលស្យរបស់គេគឺគ្មាននរណាម្នាក់អាចធ្វើដូចឬជំនួសបានឡើយក្នុងវិស័យបាល់ទាត់នេះ៕ប្រភព៖ Dailymail